បាល់ទាត់អន្តរជាតិ
Pep កំពុងបង្ហាញក្ដីស្រឡាញ់ និងពេញចិត្ត Julian Alvarez ដូចដែលខ្លួនធ្លាប់បានធ្វើចំពោះ Lionel Messi កាលពីមុនដែរ
ថ្មីៗនេះលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប Manchester City បានលើកឡើងថា លោកមិនមានអ្វីបរិយាយឲ្យអស់ពីទម្រង់លេងដ៏ល្អរបស់ Julian Alvarez ឡើយ។
យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បានបណ្ដុះបណ្ដាលកីឡាករល្អៗជាច្រើននៅក្នុងពិភពបាល់ទាត់ ជាពិសេសគឺតារាឆ្នើម Lionel Messi។
Pep Guardiola គឺជាគ្រូបង្វឹករបស់ Lionel Messi ពេលដែលគាត់ដឹកនាំនៅ Barcelona ហើយតាំងពីពេលនោះមក គាត់តែងតែពោលសរសើរមិនដាច់ពីមាត់ចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ និងចាត់ទុកថា Messi ជាកីឡាករល្អបំផុតនៅលើលោក ដែលគ្មាននរណាអាចប្រៀបប្រដូចបានឡើយ។
ពេលនេះ វាមិនមែនជារឿងអាថ៌កំបាំងទេដែលលោក Pep Guardiola បានបង្ហាញក្តីស្រឡាញ់របស់គាត់ចំពោះខ្សែប្រយុទ្ធវ័យក្មេង Julian Alvarez ដូចដែលគាត់ធ្លាប់បានធ្វើចំពោះ Lionel Messi កាលពីមុនដែរ។ ថ្វីត្បិតតែតែ Erling Haaland គឺជាខ្សែប្រយុទ្ធដ៏សំខាន់ និងជាជម្រើសដំបូងរបស់ខ្លួនក៏ដោយ ប៉ុន្តែគ្រូបង្វឹករូបនេះតែងតែផ្ដល់ឱកាសសម្រាប់ Julian Alvarez ឲ្យចូលលេងស្ទើរគ្រប់ការប្រកួត ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់កីឡាកររូបនេះឲ្យកាន់តែល្អប្រសើរ។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Manchester City បានឈ្នះ 2-1 ទល់នឹង Fulham ដោយ Alvarez គឺជាចំណែកមួយដ៏សំខាន់នៃគ្រាប់បាល់ទាំងពីរគ្រាប់នោះ ដោយមួយគ្រាប់ដំបូងគឺជាការបង្កើតឱកាសប៉េណាល់ទី និងគ្រាប់ទីពីរដែលជាគ្រាប់ជ័យជំនះ ដោយគាត់បានស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងល្អឥតខ្ចោះ។ ក្រោយចប់ការប្រកួត Pep Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “Alvarez គឺជាកីឡាករដ៏ពិសេសម្នាក់។ គាត់ស៊ុតបញ្ចូលទីបានយ៉ាងល្អឥតខ្ចោះ ហើយសកម្មភាពទាំងអស់ដែលគេបានធ្វើគឺអស្ចារ្យ។ […] គាត់លេងជាមួយក្រុមជម្រើសជាតិ ដែលជាជើងឯកពិភពលោក ហើយប្រសិនបើអ្នកជាកីឡាករមិនល្អ អ្នកនឹងមិនអាចលេងក្នុងក្រុមជើងឯកពិភពលោកបានទេ។ ខ្ញុំសូមអរគុណក្លឹបដែលបានរកឃើញ និងចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ”។
ប្រភព: Mscfootball
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!