បាល់ទាត់អន្តរជាតិ
Barcelona ចុចឈ្មោះកីឡាករ 3 រូប សម្រាប់ការមកជំនួសកន្លែងរបស់ Sergio Busquets

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងកំណត់យកបេក្ខភាពខ្សែបម្រើកណ្ដាល 3 រូប ដើម្បីជំនួសតំណែងរបស់ Sergio Busquets ដែលបានប្រកាសចាកចេញពីក្លឹបកាលពីប៉ុន្មានថ្ងៃមុន។ ដូចគ្នានេះដែរលោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹបត្រូវបានគេដឹងថា ពិតជាត្រូវការខ្សែបម្រើការពារឆ្នើមមួយរូបនៅរដូវក្តៅនេះ។
យោងតាមរបាយការណ៍មួយពី Ole បានឲ្យដឹងថា Ilkay Gundogan របស់ Manchester City គឺជាគោលដៅសំខាន់ដែលក្លឹបយក្សកាតាឡាន់ចង់បាន ខណៈដែលខ្សែបម្រើរូបនេះនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនពេលផុតកុងត្រា។ គោលដៅបន្ទាប់របស់ Barcelona គឺខ្សែបម្រើ N’Golo Kante ដែលកីឡាកររូបនេះក៏នឹងផុតកុងត្រាជាមួយ Chelsea នៅចុងរដូវកាលនេះដូចគ្នា។
យ៉ាងណាពេលនេះ N’Golo Kante កំពុងពិភាក្សាជាមួយតោខៀវលើកិច្ចព្រមព្រៀងកុងត្រាថ្មី ហើយបើការចរចាកុងត្រាមិនត្រូវគ្នាទេនោះ គាត់នឹងចាកចេញពី Stamford Bridge។ កីឡាករចុងក្រោយមួយទៀតដែល Barcelona ចាប់អារម្មណ៍ដែរនោះគឺ Sofyan Amrabat ដែលខ្សែបម្រើរូបនេះធ្លាប់ត្រូវបាន Barcelona ចាប់អារម្មណ៍តាំងពីខែមករាមកម្ល៉េះ។ Barcelona មិនអាចទទួល Amrabat ដោយមិនចំណាយលុយនោះទេ ព្រោះគាត់នៅមានកុងត្រាជាមួយ Fiorentina ដល់ឆ្នាំ 2024 ដែលតម្លៃផ្ទេរចេញត្រូវបានគេប៉ាន់ស្មានថាខ្ទង់ 15 លានអឺរ៉ូ ដល់ 25 លានអឺរ៉ូ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega