បាល់ទាត់អន្តរជាតិ
PSG កំណត់គោលដៅលើខ្សែប្រយុទ្ធស្លាបមួយរូប ដើម្បីមកជំនួសកន្លែងរបស់ Lionel Messi
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើកីឡាករ Bernardo Silva របស់ Manchester City ជាកីឡាករដែលពួកគេចង់បាន ដើម្បីមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Lionel Messi ពេលដែលតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ (នេះបើយោងតាមការរាយការណ៍ពី Le Parisien)។
យ៉ាងណាមិញ អនាគតរបស់ Messi មិនទាន់មានភាពច្បាស់លាស់ឡើយ ប៉ុន្តែគ្រប់គ្នាបានដឹងថា គាត់ប្រាកដជានឹងចាកចេញពីក្លឹបបច្ចុប្បន្ន PSG នៅពេលកុងត្រារបស់ខ្លួនផុតកំណត់។ Lionel Messi មិនពេញចិត្តនឹងទម្រង់លេង ក៏ដូចជាចរិតលក្ខណៈមិនល្អរបស់អ្នកគាំទ្រក្លឹបយក្សបារាំងរបស់ខ្លួនឡើយ។
ជាលទ្ធផល ទីប្រឹក្សាផ្នែកកីឡារបស់ PSG គឺលោក Luis Campos បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាផ្ទេរ Bernardo Silva ដោយគាត់ចាត់ទុកថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងក្លាយជាអ្នកជំនួសតំណែងដ៏សាកសមបំផុតរបស់ Lionel Messi។ ដូចគ្នានេះដែរកន្លងមក Bernardo Silva ត្រូវបានគេដឹងថា ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Manchester City ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីតាំងពីរដូវកាលមុនមកម្ល៉េះ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ