បាល់ទាត់អន្តរជាតិ
Julian Alvarez បំបែកកំណត់ត្រាមួយរបស់ Messi ក្រោយស៊ុតបញ្ចូលទីទៅលើ Real Madrid

កាលពីការប្រកួតរំលងអាធ្រាតយប់មិញនេះ ក្លឹបមេឃខៀវ Manchester City បានទម្លាក់ Real Madrid ដោយយកឈ្នះក្នុងលទ្ធផល 4-0 (សរុបទាំងពីរជើង 5-1) ដែលជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ។
យ៉ាងណាមិញ Bernardo Silva គឺជាតួឯក និងក្លាយជាកីឡាករល្អបំផុតក្នុងការប្រកួតនេះ ដោយបានស៊ុតបាល់បញ្ចូលទីនៅតង់ទីមួយ 2 គ្រាប់ម្នាក់ឯង។ ផ្សេងពីនេះដែរ អ្នកគាំទ្រក៏មិនភ្លេចផងដែរនូវគ្រាប់បាល់មួយគ្រាប់ចុងម៉ោងនៅនាទីទី 90+1 ដោយខ្សែប្រយុទ្ធឆ្នើមដែលមានរហស្សនាមថាបុរសពីងពាង Julian Alvarez។
ក្រៅពីគ្រាប់បាល់ជ័យជំនះដែលធ្វើឲ្យ Man City លុតក្រុមភ្ញៀវ 4-0 នោះ Julian Alvarez បានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយរបស់ Lionel Messi។ ខ្សែប្រយុទ្ធរបស់ក្លឹប Man City រូបនេះបានក្លាយជាកីឡាករអាហ្សង់ទីនក្មេងជាងគេ ដែលអាចរកគ្រាប់បាល់បាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ក្នុងអាយុ 23 ឆ្នាំ 3 ខែ និង 17 ថ្ងៃ។ គាត់បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Lionel Messi ដែលរកគ្រាប់បាល់បាននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តដូចគ្នា ក្នុងអាយុ 23 ឆ្នាំ 10 ខែ និង 3 ថ្ងៃ។
ប្រភព: Psgtalk
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ