បាល់ទាត់អន្តរជាតិ
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន

ប្រធាន La Liga លោក Javier Tebas បានបង្ហាញការគាំទ្រដល់ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Madrid គឺកីឡាករ Vinicius Junior ដោយចាត់ទុកថា កីឡាកររូបនេះនឹងឈ្នះពាន Ballon d’Or នាពេលអនាគតឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញ Tebas បាននិយាយបែបនេះ ក្នុងអំឡុងពេលដែលមានបញ្ហារើសអើងជាតិសាសន៍ទៅលើ Vinicius Jr ពីអ្នកគាំទ្រ Valencia កាលពីចុងសប្តាហ៍មុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Javier Tebas ក៏បានសង្កត់ធ្ងន់ផងដែរថា Vinicius អាចនឹងក្លាយជាវីរបុរសរបស់ក្លឹបដូចនឹង Lionel Messi ដែលជាវីរបុរសរបស់ Barcelona និងជាកីឡាករល្អបំផុតនៅ La Liga ផងដែរ។ លោក Javier Tebas បាននិយាយ (តាមរយៈ MARCA) ថា៖ “Vinicius Jr នឹងឈ្នះ Ballon d’Or នាពេលអនាគត។ គាត់ គឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ Real Madrid និងក្រុមរបស់គាត់”។
បុរសវ័យ 60 ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ “ជាការណែនាំ ខ្ញុំចង់ឲ្យទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយ Vinicius ត្រូវបានគេដឹងលឺ។ នៅពេលគាត់ចូលរួមជាមួយក្រុមលើកដំបូង ពួកគេបានសួរខ្ញុំថា តើអ្នកណាជាកីឡាករដែលអាចជំនួស Lionel Messi ហើយខ្ញុំបាននិយាយថា គឺ Vinicius Jr”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ