បាល់ទាត់អន្តរជាតិ
Diogo Dalot បន្តកុងត្រាថ្មីថែម 5 ឆ្នាំទៀតនៅ Old Trafford

ក្លឹបបិសាចក្រហម Manchester United បានប្រកាសថា ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Diogo Dalot បានចុះកុងត្រាថ្មីជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028 ជាមួយនឹងជម្រើសបន្តបន្ថែម 12 ខែទៀត។ ពាក្យចចាមអារ៉ាមពីការផ្ទេររបស់ Diogo Dalot ពេលនេះប្រហែលជាលែងកើតមានទៀតហើយ ព្រោះគាត់បានសម្រេចចិត្តច្បាស់លាស់លើអនាគតរបស់ខ្លួននៅ Old Trafford។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានក្លាយជាកីឡាករមិនសូវសំខាន់សម្រាប់ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលមួយនេះ ក្នុងអំឡុងយុទ្ធនាការឆ្នាំ 2022-2023 ដោយបង្ហាញខ្លួនបាន 42 ប្រកួត ហើយរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assist 3 ដង។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារស្តាំរូបនេះបានបង្ហាញខ្លួនជាជម្រើសដំបូងនៅក្នុងការប្រកួត Premier League ចំនួន 4 ដងចុងក្រោយប៉ុណ្ណោះ ដោយសារតែទម្រង់លេងរបស់ Aaron Wan-Bissaka ល្អប្រសើរខ្លាំង ហើយឆក់យកចិត្តរបស់លោក Erik ten Hag។
ស្ទើរតែពេញមួយរដូវកាលទៅហើយ Diogo Dalot ត្រូវបានគេសង្ស័យថា អាចនឹងចាកចេញពីបិសាចក្រហម ខណៈដែលក្លឹបយក្សពីរនៅអេស្ប៉ាញដែលមាន Barcelona និង Real Madrid បានពេញចិត្តនឹងទេព្យកោសល្យរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ផ្ទុយមកវិញ ពេលនេះគាត់បានចុះកុងត្រាថ្មីរយៈពេល 5 ឆ្នាំបន្ថែមទៀត ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដែលមានសុពលភាពរហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។
ប្រភព: Sportsmole