បាល់ទាត់អន្តរជាតិ
Luis Figo ប្រាប់ហេតុផលដែលបញ្ជាក់ថា Messi មិនសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះឡើយ

អតីតខ្សែបម្រើឆ្នើម Luis Figo ដែលជាវីរបុរសរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ថ្មីៗនេះបានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនថា Messi មិនសមជាបេក្ខភាពដែលនឹងទទួលបានពាន Ballon d’Or ឆ្នាំ 2023 ឡើយ បើទោះបីជាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានឈ្នះពាន World Cup ក៏ដោយ។
លោក Luis Figo បាននិយាយនៅក្នុងកម្មវិធីពានរង្វាន់កីឡាពិភពលោក Laureus តាមរយៈ Mundo Deportivo ថា៖ “ប្រហែលជា Haaland សមនឹងទទួលបាន Ballon d’Or ឆ្នាំ 2023 ដោយសារតែគាត់កំពុងមានរដូវកាលដ៏អស្ចារ្យមួយ ប៉ុន្តែ Benzema ក៏នៅតែអាចមានឱកាសឈ្នះវាបានដូចគ្នា”។
បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា៖ “សម្រាប់ខ្ញុំ និងការយល់ឃើញផ្ទាល់ខ្លួន ខ្ញុំមិនជ្រើសរើស Messi ទេ ព្រោះគាត់បានធ្លាក់ចេញពី UEFA Champions League។ PSG របស់គាត់ ត្រូវបានក្លឹប Bayern Munich ទម្លាក់ចេញក្នុងវគ្គ 16 ក្រុមចុងក្រោយ”។
យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍នៃការវិភាគរបស់ Bookies បានឲ្យដឹងថា Lionel Messi នៅតែកីឡាករម្នាក់ដែលមានភាគរយខ្ពស់ក្នុងការឈ្នះ Ballon d’Or ឆ្នាំ 2023 ទោះជា Erling Haaland អាចនឹងឈ្នះពានពីរជាមួយ Manchester City ទាំងពាន Premier League និង UEFA Champions League ក៏ដោយ។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi