បាល់ទាត់អន្តរជាតិ
ប្រេះឆាកាន់តែខ្លាំង! Diego Simeone និយាយដោយប្រយោលទៅកាន់ Joao Felix ថា គ្មាននរណាម្នាក់ធំជាងក្លឹបទេ

គ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone បាននិយាយដោយវាយបកទៅលើខ្សែប្រយុទ្ធ Joao Felix ជាមួយនឹងពាក្យមួយឃ្លាថា “គ្មាននរណាម្នាក់ធំជាងក្លឹបទេ”។ លោកបាននិយាយបែបនេះ បន្ទាប់ពី Joao Felix បានសារភាពថា ខ្លួនចង់ចូលរួមជាមួយក្លឹបម្ចាស់ជើងឯក La Liga គឺក្លឹបអ្នកមានបុណ្យ Barcelona។
រវាងគ្រូបង្វឹក និងកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងភាពប្រេះឆាកាន់តែខ្លាំង ស្របពេលដែលអនាគតរបស់ Joao Felix ក៏មិនទាន់ច្បាស់លាស់ផងដែរ។ និយាយទៅកាន់កាសែត AS របស់អេស្ប៉ាញ លោក Diego Simeone បានបដិសេធមិនឆ្លើយតបនឹងសំណួរអំពីអនាគតរបស់ Joao Felix ឡើយ ប៉ុន្តែគាត់បានបញ្ជាក់ថា អនាគតរបស់កីឡាករត្រូវស្ថិតក្រោមការអនុម័តពីក្លឹប។
Diego Simeone បាននិយាយថា៖ “អ្វីដែលត្រូវផ្ដោតសំខាន់គឺក្រុម។ វាជារឿងធម្មតាទេ ដែលនៅក្នុងសារព័ត៌មានផ្សព្វផ្សាយពី Joao Felix ស្នាក់នៅ រឺចាកចេញ។ ខ្ញុំបាននិយាយរួចហើយថា គ្មានអ្នកណាសំខាន់ជាងក្លឹបនោះទេ ហើយក៏គ្មានរឿងអ្វីសំខាន់ជាងក្លឹបនោះដែរ…”។
ប្រភព: Dailypost NG
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!