បាល់ទាត់អន្តរជាតិ
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានសរសើរដល់អ្នកចាំទី Andre Onana របស់ក្លឹប Inter Milan ថាជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ ដែលគាត់បាននិយាយបែបនេះនៅមុនការប្រកួតវគ្គផ្ដាច់ព្រ័តក្នុងក្របខណ្ឌ UEFA Champions League។
យ៉ាងណាមិញ Man City គឺជាក្រុមដែលមនុស្សជាច្រើនគិតថា នឹងក្លាយជាម្ចាស់ជើងឯកនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលធ្វើឡើងនៅក្នុងទីក្រុង Istanbul។ ប៉ុន្តែលោក Pep Guardiola បានលើកឡើងថា ក្រុមដែលមកពី Serie A មួយនេះ មិនមែនងាយស្រួលឲ្យក្រុមរបស់គាត់យកឈ្នះឡើយ។
លោក Pep Guardiola បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ពួកគេ (Inter Milan) ជាក្រុមដែលមានប្រវត្តិសាស្ត្រឈ្នះពាន។ ពួកគេធ្វើបានយ៉ាងល្អជាមួយនឹងទម្រង់លេង មិនត្រឹមតែប្រព័ន្ធការពារបានល្អប៉ុណ្ណានោះទេ។… ពួកគេមានទម្រង់លេងដ៏ល្អមួយ ដោយចាប់ផ្តើមពី Andre Onana ដែលជាអ្នកចាំទីដ៏ពិសេសមួយរូប ដែលជាកីឡាករល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល