បាល់ទាត់អន្តរជាតិ
Barcelona ចុះហត្ថលេខាលើខ្សែការពារកណ្ដាលវ័យ 18 ឆ្នាំ Mikayil Faye
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខាលើខ្សែការពារកណ្តាលអាយុ 18 ឆ្នាំ Mikayil Faye ពីក្លឹបក្រូអាត NK Kustosija នៅពេលឆាប់ៗខាងមុខនេះ។ របាយការណ៍ពីលោក Fabrizio Romano បានអះអាងថា កិច្ចព្រមព្រៀងត្រូវបានសម្រេចរួចរាល់អស់ហើយ ដោយ Barcelona គ្រោងនឹងចំណាយប្រាក់ 5 លានអឺរ៉ូសម្រាប់កីឡាករវ័យក្មេងរូបនេះ។

Mikayil Faye ដែលត្រូវបានគេគិតថា នឹងក្លាយជាខ្សែការពារដ៏កំពូលម្នាក់នាពេលអនាគតនោះ ធ្លាប់ត្រូវបានទាក់ទងដោយក្លឹបតោខៀវ Chelsea និង Borussia Dortmund ផងដែរ ប៉ុន្តែគាត់ហាក់ដូចជា បានសម្រេចចិត្ត និងគោលដៅរបស់ខ្លួនរួចហើយថា នឹងជ្រើសរើសការផ្ទេរទៅ Camp Nou។

ខ្សែការពារវ័យក្មេងសញ្ជាតិសេណេហ្គាល់រូបនេះ ក៏បានបញ្ជាក់នៅលើគណនី Instagram របស់គាត់ផងដែរថា គាត់បានបញ្ចប់កិច្ចព្រមព្រៀងជាមួយ Barcelona រួចហើយ។ ដោយឡែក Mikayil Faye គឺជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាលរបស់ក្លឹប Diambars FC Academy ក្នុងប្រទេសសេណេហ្គាល់ មុនពេលចុះហត្ថលេខាផ្ទេរមក NK Kustosija ក្នុងឆ្នាំ 2023។ គាត់ក៏ជាកីឡាករដ៏លេចធ្លោរផងដែរ នៅក្នុងក្រុមជម្រើសជាតិអាយុក្រោម 17 ឆ្នាំរបស់សេណេហ្គាល់។

ប្រភព: Barcablaugranes
