បាល់ទាត់អន្តរជាតិ
ស្ដួចស្ដើងថវិកា! លេចលឺដំណឹងថា Barcelona ចង់ដោះដូរ Balde ជាមួយ Joao Cancelo
ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងសម្រេចចិត្តផ្តល់ជូន Alejandro Balde ក្នុងលក្ខខណ្ឌដោះដូរដើម្បីទទួលបានកម្មសិទ្ធិផ្ដាច់មុខលើ Joao Cancelo របស់ Manchester City។ យ៉ាងណាមិញបច្ចុប្បន្ន Joao Cancelo កំពុងលេងឲ្យក្លឹប Barcelona ក្នុងនាមជាកីឡាករខ្ចីជើងពេញមួយរដូវកាល។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានក្លាយជាកីឡាករដ៏សំខាន់របស់លោក Xavi Hernandez ខណៈដែលគិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុប 21 ប្រកួតមកហើយ និងបានរួមចំណែកស៊ុតបញ្ចូលទី 3 គ្រាប់ និង Assists 2 ដង។ ទន្ទឹមនឹងនេះដែរ សម្រាប់ Alejandro Balde ក៏ជាកីឡាករសំខាន់របស់ Barcelona ដូចគ្នា ប៉ុន្តែតំបន់ការពារឆ្វេងដែលកាន់កាប់ដោយខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះហាក់មានភាពផុយស្រួយនៅឡើយ។
ថ្វីត្បិតតែ Joao Cancelo គឺជាខ្សែការពារដែលជំនាញនៅខាងស្តាំក៏ដោយ ប៉ុន្តែកីឡាករឆ្នើមរូបនេះ នៅតែប៉ិនប្រសប់អាចលេងជាខ្សែការពារឆ្វេងបានល្អផងដែរ។ ជាមួយនឹងគុណសម្បត្តិរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ស្របពេលដែលបញ្ហាហិរញ្ញវត្ថុនៅតែគម្រាមកំហែងនោះ Barcelona ប្រហែលជាមិនអាចមានលទ្ធភាពទិញផ្ដាច់កុងត្រារបស់ Joao Cancelo ដែលក្លឹប Man City ទាមទារចង់បានប្រហែល 26 លានផោននោះឡើយ។
យោងតាមរបាយការណ៍ពី Sport បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ Barcelona អាចនឹងសម្រេចចិត្តផ្តល់ Balde ជាផ្នែកមួយនៃការដេញថ្លៃរបស់ពួកគេ ដើម្បីទទួលបាន Joao Cancelo។ លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City អាចនឹងពេញចិត្តជម្រើសនេះ ខណៈដែលបច្ចុប្បន្នក្រុមរបស់គាត់មានតែ Sergio Gomez ម្នាក់ប៉ុណ្ណោះ ដែលលេងជាខ្សែការពារស្លាបឆ្វេងតាំងពីដើមមក ហើយ Josko Gvardiol និង Nathan Ake គឺជាខ្សែការពារកណ្ដាលដែលទើបនឹងវិវត្តន៍មកលេងជាខ្សែការពារស្លាបប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar