Connect with us

បាល់ទាត់អន្តរជាតិ

De Jong បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល Messi សម្រេច​ចិត្ត​ទៅ​លេង​នៅ Inter Miami

Published

on

ខ្សែបម្រើ Frenkie de Jong របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​សម្តែង​ការ​ខកចិត្ត​ដែល​អតីត​កាពីតែន​ក្រុម Lionel Messi មិន​ត្រឡប់​មក Camp Nou វិញ​នៅ​រដូវក្តៅ​នេះ។ Barcelona មាន​បំណង​ចង់​នាំ​យក Messi នៅ​រដូវក្តៅ​នេះ ដោយ​ប្រជែង​ជា​មួយ​ក្លឹប Inter Miami និង​ក្លឹប​យក្ស​អារ៉ាប៊ីសាអូឌីត Al Hilal។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Messi បាន​ជ្រើសរើស​ជម្រើស​ដោយ​ចូលរួម​ជាមួយ Inter Miami របស់​លីគ​កំពូល​នៃ​សហរដ្ឋ​អាមេរិច និង​បដិសេធ​ការ​ជួបជុំ​​អតីត​ក្លឹប​ចាស់ Barcelona ដោយ​សារ​តែ​ក្លឹប​យក្ស​កាតាឡាន់​មួយ​នេះ​នៅ​មាន​មន្ទិល​សង្ស័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ De Jong បាន​សម្ដែង​ការ​សោកស្ដាយ ដោយ​អះអាង​ថា វា​ជា​អារម្មណ៍​ខក​ចិត្ត ដែល​កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ​មិន​បាន​ត្រឡប់​ទៅ Barcelona វិញ។ De Jong បាន​ប្រាប់​ទៅ​កាន់​កាសែត Telegraaf របស់​ហូឡង់​ថា៖ “ខ្ញុំ​គិត​ថា គ្រប់​ក្រុម​ទាំង​អស់​ចង់​មាន Lionel Messi ជាមួយ​ពួក​គេ ពី​ព្រោះ​គាត់​តែងតែ​បង្កើត​ភាព​ផ្លាស់ប្តូរ​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង។ វា​ជា​ការ​សោកស្ដាយ ដែល​គាត់​មិន​បាន​មក Barcelona វិញ។ ខ្ញុំ​ចង់​ឃើញ​គាត់​នៅ Barcelona…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២