Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​យក Declan Rice

Published

on

ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​កណ្តាល​របស់ West Ham United គឺ​កីឡាករ Declan Rice នៅ​រដូវក្តៅ​នេះ​ហើយ បន្ទាប់​ពី​ដឹង​ថា Arsenal ស្ថិត​ក្នុង​ការ​ពេញ​ចិត្ត​របស់​កីឡាករ​រូប​នេះ ដែល​ពិបាក​នឹង​ចរចា​​បាន។

ដោយ​ឡែក​យើង​បាន​ដឹង​ហើយ​ថា លោក David Moyes ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ញញួរ​ធំ West Ham ធ្លាប់​បាន​បញ្ជាក់​ថា កាពីតែន​ក្រុម​វ័យ 24 ឆ្នាំ​របស់​គាត់ Declan Rice នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ មុន​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ។

Arsenal ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បេក្ខភាព​ដែល​មាន​អាទិភាព​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Declan Rice ប៉ុន្តែ Bayern Munich ក៏​ត្រូវ​បាន​គេ​ដឹង​ថា ចង់​បាន​កីឡាករ​រូប​នេះ​ដូចគ្នា ដោយ​គ្រូ​បង្វឹក​លោក Thomas Tuchel បាន​និយាយ​ថា គាត់​ពេញ​ចិត្ត​នឹង​ទេពកោល​របស់​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ថ្មីៗ​នេះ​កាសែត Daily Mail បាន​រាយការណ៍​ថា ក្លឹប​ម្ចាស់​ជើង​ឯក​នៅ Bundesliga បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ការ​ចង់​ចុះ​ហត្ថលេខា​លើ Declan Rice ខណៈ​ដែល​ពួក​គេ​គិត​ថា ខ្សែបម្រើ​ឆ្នើម​រូប​នេះ​នឹង​សម្រេច​ចិត្ត​ចូលរួម​ជាមួយ Arsenal។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២