បាល់ទាត់អន្តរជាតិ
Kylian Mbappe នឹងក្លាយជាកីឡាកររបស់បិសាចក្រហម Manchester United ប្រសិនបើរឿងនេះកើតឡើង

ក្លឹបយក្សបារាំង Paris Saint-Germain បានរៀបចំផែនការរួចរាល់ហើយ ដើម្បីលក់ Kylian Mbappe ទៅឲ្យក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ប្រសិនបើការដេញថ្លៃទិញយកក្លឹបពីសំណាក់មហាសេដ្ឋីនៅកាតា Sheikh Jassim បានជោគជ័យ ដើម្បីក្លាយជាម្ចាស់ថ្មីកាន់កាប់នៅ Old Trafford។
ដោយឡែកកាលពីពេលកន្លងទៅថ្មីៗនេះ Kylian Mbappe បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនចុះហត្ថលេខាលើកុងត្រាបន្តរយៈពេលមួយឆ្នាំបន្ថែមទៀតនៅជាមួយ PSG នោះទេ ដែលមានន័យថា កុងត្រាបច្ចុប្បន្នដែលមានសុពលភាពដល់ឆ្នាំ 2024 នឹងធ្វើឲ្យគាត់ចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលក្រោយ។
PSG មិនចង់ឲ្យកីឡាករវ័យ 24 ឆ្នាំរូបនេះ ចាកចេញដោយគ្មានតម្លៃខ្លួននោះទេ ហើយត្រៀមខ្លួនជាស្រេចក្នុងការផ្ទេរ Kylian Mbappe ចេញ ឲ្យទទួលបានផលចំណេញណាមួយ។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ El បានអះអាងថា PSG ដែលជាម្ចាស់កម្មសិទ្ធិរបស់ QSI កំពុងរៀបចំលក់ Mbappe ទៅឲ្យ Manchester United ជំនួសឲ្យ Real Madrid ខណៈដែលពួកគេចង់ផ្ដល់កាដូដំបូងមួយឲ្យ Sheikh Jassim ប្រសិនបើការដេញថ្លៃទិញយកក្លឹបរបស់មហាសេដ្ឋីរូបនេះទទួលបានជោគជ័យ។
ប្រភព: Dailypost NG