បាល់ទាត់អន្តរជាតិ
Real Madrid ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាល Joselu
កាលពីម្សិលមិញនេះ ក្លឹបអធិរាជស Real Madrid បានបញ្ជាក់ជាផ្លូវការណ៍ពីការចុះហត្ថលេខាលើ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងពី Espanyol ពេញមួយរដូវកាល 2023-2024។ កីឡាករវ័យ 33 ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ ក្នុងការប្រកួត La Liga ចំនួន 33 ប្រកួត។
បើទោះបីជា Espanyol បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 19 នៅក្នុងលីគកំពូលអេស្ប៉ាញ និងត្រូវកាត់ចេញពី La Liga ក៏ដោយ Joselu នៅតែត្រូវបានគេមើលឃើញពីភាពលេចធ្លោររបស់គាត់ និងជាពិសេសទទួលបានការជាប់ចិត្តពី Real Madrid។ តាមពិតទៅ កីឡាកររូបនេះក៏ធ្លាប់ជាអតីតយុវជន Real Madrid Castilla ក្នុងឆ្នាំ 2010 ពេលគាត់អាយុ 20 ឆ្នាំដែរ។
ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយ Real Madrid ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងតម្លៃ 500,000 អឺរ៉ូ (426,000 ផោន) ជាមួយនឹងជម្រើសដើម្បីទិញផ្ដាច់កុងត្រានៅរដូវកាលក្រោយក្នុងតម្លៃ 1.5 លានអឺរ៉ូ (1.3 លានផោន)។ ដូចគ្នានេះដែរ កាលពីរំលងអាធ្រាតយប់មិញនេះ Joselu ទើបនឹងបានឈ្នះពាន UEFA Nations League ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ