Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ទៅ​លេង​នៅ Inter Miami របស់ Messi គឺ…

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ថា តារា​ឆ្នើម Lionel Messi នឹង​សម្រេច​គោលដៅ​ដ៏​ល្អ​មួយ​នៅ​ក្លឹប​ថ្មី Inter Miami។ លោក Pep Guardiola បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​លើ​រឿង​នេះ បន្ទាប់​ពី​កីឡាករ​អាហ្សង់ទីន បាន​បញ្ជាក់​ពី​ការផ្ទេរ​របស់​គាត់​ទៅ​លីគ MLS របស់​សហរដ្ឋ​អាមេរិច។

យ៉ាង​ណា​មិញ Messi បាន​​ចាក​ចេញ​ពី Paris Saint-Germain ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្ដៅ​នេះ។ ម្ចាស់ពាន​រង្វាន់ Ballon d’Or 7 សម័យ​កាល​រូប​នេះ បាន​ច្រានចោល​ការ​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់ Barcelona ដែល​ជា​កន្លែង​គាត់​ជោគជ័យ​បំផុត ជា​ពិសេស​ក្នុង​ជំនាន់​លោក Pep Guardiola ដឹកនាំ​នៅ​ទីនោះ។

មុន​ពេល​សម្រេច​ចិត្ត​ទៅ Inter Miami ខ្សែប្រយុទ្ធ Lionel Messi ត្រូវ​បាន​ក្លឹប​យ៉ាង​ច្រើន​នៅ​អារ៉ាប៊ីសាអូឌីត​ដាក់​សំណើរ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្តែ Messi បាន​សម្រេច​ចិត្ត​បន្ត​អាជីព​របស់​គាត់​នៅ​ក្នុង Major League Soccer (MLS)។

លោក Pep Guardiola ដែល​ធ្លាប់​ជា​គ្រូ​បង្វឹក​របស់ Messi ដែរ​នោះ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖ “ប្រសិន​បើ​ចុងក្រោយ Messi សម្រេច​ចិត្ត​ទៅ​សហរដ្ឋអាមេរិក ខ្ញុំ​ប្រាកដ​ថា គាត់​នឹង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ហើយ​នោះ​គឺ​ជា​ការសម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​គាត់។ ខ្ញុំ​មិន​ខ្វល់​នឹង​ការ​និយាយ​របស់​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​នោះ​ទេ។ លុយ​ដែល​ទទួល​បាន​នៅ​​ទីនោះ​ល្អ​ណាស់ ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២