Connect with us

បាល់ទាត់អន្តរជាតិ

Agbonlahor ទស្សន៍ទាយ​ថា ក្លឹប​មួយ​នេះ​នឹង​ស្ថិត​ក្នុង​តារាង Top 4 នៅ Premier League រដូវកាល​ក្រោយ

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Aston Villa គឺ​កីឡាករ Gabby Agbonlahor បាន​ធ្វើ​ការ​ទស្សន៍​ទាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​អំពី​ក្លឹប​ដែល​ទំនង​ជា​នឹង​បញ្ចប់ ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន (Top-4) នៅ​ក្របខ័ណ្ឌ Premier League សម្រាប់​រដូវ​កាល​ក្រោយ។ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ Premier League រូប​នេះ​បាន​លើក​យក Aston Villa ដែល​ដឹកនាំ​ដោយ Unai Emery ថា​ជា​ក្លឹប​ដែល​ជាប់​ក្នុង Top 4 រដូវកាល​ក្រោយ។

យ៉ាង​ណាមិញ​លោក Unai Emery បាន​ដឹកនាំ Aston Villa ឲ្យ​បញ្ចប់​ចំណាត់​ទី 7 នៃ​យុទ្ធនា​ការ​រដូវកាល​មុន ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​កៅអី​លេង​ពាន Europa Conference League នៅ​រដូវ​កាល​ក្រោយ។ ដោយ​ឡែក​ប្រសិន​បើ រដូវកាល​ក្រោយ Aston Villa ធ្វើ​បាន​ល្អ​ដូច​ការ​ទស្សន៍ទាយ​របស់ Gabby Agbonlahor នោះ​ពួក​គេ​នឹង​ឈាន​ដល់​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត ដោយ​មាន​កៅអី​សម្រាប់​ការ​ប្រកួត​នៅ UEFA Champions League។

Agbonlahor ដែល​ជា​មនុស្ស​ម្នាក់​ចាប់​អារម្មណ៍​នឹង​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ Unai Emery រហូត​មក បាន​ប្រាប់ talkSPORT ថា ប្រសិន​បើ Aston Villa ចាប់ផ្តើម​រដូវកាល​ថ្មី​នេះ​ដោយ​ល្អ ពួក​គេ​នឹង​បញ្ចប់​ក្នុង​ចំណាត់​កំពូល​មួយ។ Aston Villa មាន​លុយ​សម្រាប់​ចាយ ហើយ​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ ប្រសិន​បើ ក្លឹប​មួយ​នេះ​អាចប្រជែង​ដណ្តើម​យក​កៅអី Top 4 បាន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២