បាល់ទាត់អន្តរជាតិ
ហ៊ានណាស់!!! Liverpool ត្រៀមដេញថ្លៃយក Kylian Mbappe ជាមួយតម្លៃផ្ទេរបំបែកកំណត់ត្រា

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេអះអាងថា បានត្រៀមដាក់ដេញថ្លៃជាទឹកប្រាក់បំបែកកំណត់ត្រាផ្ទេរដ៏ខ្ពស់កប់ពពកមិនធ្លាប់មាន ដើម្បីនាំយក Kylian Mbappe របស់ Paris Saint-Germain មក Anfield។ ជាទូទៅគេដឹងថា Real Madrid ជាក្លឹបតែមួយគត់ដែលអាចយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ តែតាមពិតទៅ Liverpool ក៏មានមហិច្ឆតាចង់បាន Mbappe ដែរ។
កាលពីឆ្នាំមុន Mbappe ត្រូវបានក្លឹប Real Madrid និង Liverpool ព្យាយាមនាំគាត់ចេញពី Parc des Princes ប៉ុន្តែទីបំផុតកីឡាករវ័យ 24 ឆ្នាំរូបនេះ បានបដិសេធក្រុមទាំងពីរ ដើម្បីបន្តស្នាក់នៅជាមួយក្លឹបម្ចាស់ជើងឯក Ligue 1 រយៈពេល 2 ឆ្នាំទៀត ដោយកុងត្រាមានសុពលភាពដល់ឆ្នាំ 2024។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Mbappe បានជូនដំណឹងដល់ PSG រួចហើយថា គាត់មិនមានគម្រោងក្នុងការបន្តកុងត្រាអ្វីទៀតទេ មានន័យថា គាត់អាចចាកចេញដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលក្រោយ។ ទន្ទឹមនឹងនេះដែរ PSG អាចនឹងពិចារណាលក់គាត់ចេញឲ្យបានមុនពេលនៃកុងត្រាផុតកំណត់ ដើម្បីបានប្រាក់ចំណេញមកវិញខ្លះ។
ដោយឡែកនៅប៉ុន្មានម៉ោងមុននេះមានរឿងដ៏ភ្ញាក់ផ្អើលមួយ ដោយភ្នាក់ងាររបស់ FIFA លោក Marco Kirdemir បានអះអាងថា Liverpool កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចំណាយប្រាក់រហូតដល់ 300 លានដុល្លារ (237.1 លានផោន) លើ Mbappe។ ប្រសិនបើកិច្ចព្រមព្រៀងផ្ទេរបែបនេះកើតឡើងមែន នឹងធ្វើឲ្យ Mbappe ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដោយលើសពីតម្លៃ 222 លានអឺរ៉ូ (191.8 លានផោន) ដែល PSG បានចំណាយដើម្បីចុះហត្ថលេខាលើ Neymar ពី Barcelona ក្នុងឆ្នាំ 2017 ទៅទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi