បាល់ទាត់អន្តរជាតិ
Jose Mourinho ប្រាប់ក្លឹបរបស់ខ្លួនឲ្យចុះហត្ថលេខាលើ Fred

គ្រូបង្វឹករបស់ក្លឹប AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងកំណត់គោលដៅផ្ទេរខ្សែបម្រើ Fred របស់បិសាចក្រហម Manchester United ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ទន្ទឹមនឹងនេះដែរ Fred កំពុងជួបប្រទះនូវបញ្ហាដោយមិនសូវមានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន ដោយភាគច្រើនជម្រើសដំបូងរបស់គ្រូបង្វឹកលោក Erik ten Hag ជាខ្សែបម្រើផ្សេងទៀត។
កីឡាករវ័យ 30 ឆ្នាំរូបនេះ គឺជាកីឡាករដែលមិនសូវសំខាន់ឡើយសម្រាប់បិសាចក្រហម ក្នុងអំឡុងយុទ្ធនាការនៃការប្រកួតប្រជែងកាលពីរដូវកាលមុន 2022-2023 ដោយបង្ហាញខ្លួនបានសរុប 56 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង។ យ៉ាងណាក្នុងចំណោម 35 ប្រកួត នៅក្របខ័ណ្ឌ Premier League ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនជាជម្រើស 11 នាក់ដំបូងត្រឹមតែ 12 ដងប៉ុណ្ណោះ។
កាលពីមួយរយៈមុន Fred ធ្លាប់បាននិយាយថា គាត់ចង់មានឱកាសបង្ហាញខ្លួននៅលើទីលានបានច្រើនឡើងវិញ និងចង់ក្លាយជាកីឡាករសំខាន់ម្នាក់របស់បិសាចក្រហម។ ទន្ទឹមនឹងនេះដែរ កុងត្រារបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះនៅ Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយ ហើយកំពុងមានការសង្ស័យថា គាត់អាចនឹងចាកចេញនៅរដូវក្ដៅនេះមុនក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
ក្លឹប Fulham ធ្លាប់បានចាប់អារម្មណ៍ Fred ហើយគេជឿថា Manchester United ក៏បានបើកភ្លើងខៀវលើរឿងនេះដែរ ដោយកំណត់តម្លៃផ្ទេរចេញរបស់គាត់ក្នុងតម្លៃខ្លួន 20 លានផោន។ យោងតាមរបាយការណ៍ចុងក្រោយមួយពីកាសែត The Sun បានឲ្យដឹងថា ក្លឹប AS Roma ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Fred ដោយលោក Jose Mourinho ជាគ្រូបង្វឹករបស់ក្លឹបបានជម្រុញខ្លាំងលើរឿងនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona