Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ប្រកាស​បញ្ចប់​កុងត្រា​របស់​ខ្សែការពារ Umtiti

Published

on

នៅ​ទីបំផុត​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បញ្ចប់​កុងត្រា​របស់ Samuel Umtiti ហើយ ស្រប​ពេល​ដែល​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Xavi Hernandez មិន​ត្រូវ​ការ​ប្រើប្រាស់​កីឡាករ​រូប​នេះ​​ឡើយ។ ខ្សែការពារ​សញ្ជាតិ​បារាំង Samuel Umtiti បាន​ចូលរួម​ជាមួយ​ក្លឹប Barcelona ដោយ​ផ្ទេរ​ពី​ក្លឹប Lyon ក្នុង​ឆ្នាំ 2016។

ចាប់​តាំង​ពី​បាន​ផ្ទេរ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​កាតាឡាន់​មក Samuel Umtiti បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​អស្ចារ្យ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែការពារ​ឆ្នើម​ម្នាក់​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ។ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូប​នេះ បាន​ធ្លាក់​ចុះ​នូវ​ទម្រង់​លេង​ដោយ​សារ​តាម​​រំខាន​ពី​របួស ហើយ​បន្ទាប់​មក​​គាត់​ក៏​ស្ថិត​ចូល​ក្នុង​បញ្ហា​របស់​ក្លឹប។

អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូបនេះ ស្ទើរតែ​មិន​ទទួល​បាន​ឱកាស​ក្នុង​ការ​ប្រកួត​លើ​ទីលាន​ទាំង​ស្រុង​ទៅ​ហើយ​ក្នុង​រដូវកាល​មុន​នេះ ហើយ​ត្រូវ​បាន Barcelona បញ្ជូន​ទៅ​ឲ្យ Lecce ខ្ចីជើង។ ក្រោយ​ចប់​ភារកិច្ច​ខ្ចី​ជើង ជាមួយ​ក្លឹប Lecce ពេល​នេះ Barcelona បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ចប់​កុងត្រា​របស់​ខ្សែការពារ​កណ្ដាល​រូប​នេះ​ដោយ​ប្រាប់​ថា ក្លឹប​របស់​ពួក​គេ និង​កីឡាករ Samuel Umtiti បាន​ឈាន​ដល់​ចំណុច​បញ្ចប់​នៃ​កិច្ចព្រមព្រៀង​មុន​កំណត់ ហើយ​គេ​នឹង​លែង​ជា​កីឡាករ​របស់ Barcelona ចាប់​ពី​ពេល​នេះ​តទៅ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២