Connect with us

បាល់ទាត់អន្តរជាតិ

ជំហាន​បន្ទាប់​របស់ Jose Mourinho អាច​នឹង​ទៅ​ដឹកនាំ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

លោក Jose Mourinho ត្រូវ​បាន​គេ​អះអាង​ថា កំពុង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​ដែល​ជា​ជំហាន​បន្ទាប់​របស់​គាត់ ដោយ​ផ្ទេរ​ទៅ​កាន់​ទឹកដី​របស់​អារ៉ាប៊ីសាអូឌីត (Saudi Pro League) បន្ទាប់​ពី​គាត់​ត្រូវ​បាន​ក្លឹប AS Roma បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃអង្គារ ដើម​សប្ដាហ៍​នេះ។

យ៉ាង​ណា​មិញ បុរស​វ័យ 60 ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី​ទឹកដី Serie A របស់​អ៊ីតាលី បន្ទាប់​ពី​ដឹកនាំ Roma អស់​រយៈពេល 2 ឆ្នាំ​កន្លះ។ Jose Mourinho ធ្លាប់​បាន​​កសាង​សមិទ្ធិផល​ដោយ​ជួយ​ក្លឹប AS Roman ឲ្យ​ឈ្នះ​ពាន​ធំ​នៅ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​រយៈពេល 61 ឆ្នាំ​ចុង​ក្រោយ ដោយ​លើក​ពាន Europa Conference League កាល​​ខែ​ឧសភា ឆ្នាំ 2022។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Roma បាន​ចាប់​ផ្ដើម​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​រដូវកាល​នេះ ហើយ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 9 នៅ​ក្នុង​តារាង​ក្របខណ្ឌ​លីគ​កំពូល ដែល​ជា​មូលហេតុ​ដ៏​ធំ​ធ្វើ​ឲ្យ​ពួក​គេ​បញ្ចប់​តំណែង​របស់​លោក Jose Mourinho។ កន្លង​មក Mourinho ធ្លាប់​បាន​បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​ពេល​នេះ​ស្ថានភាព​បាន​ផ្លាស់ប្ដូរ ហើយ​គ្រូ​បង្វឹក​រូប​នេះ ត្រូវបាន​គេ​ដឹង​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​កើប​លុយ​ធំ​នៅ Saudi Pro League។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២