Connect with us

បាល់ទាត់អន្តរជាតិ

Cesc Fabregas ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់ នៅ​ក្នុង​វ័យ 36 ឆ្នាំ

Published

on

អតីត​ខ្សែ​បម្រើ​ឆ្នើម​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal, Barcelona, Chelsea និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Cesc Fabregas បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ នៅ​អាយុ 36 ឆ្នាំ។ ក្លឹប​ចុង​ក្រោយ​ដែល Fabregas លេង​គឺ​ក្លឹប Como ដែល​ស្ថិត​នៅ Serie B របស់​អ៊ីតាលី។

ខ្សែបម្រើ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់​គាត់​បាន​ស្នាក់​នៅ Monaco រយៈ​ពេល 4 ឆ្នាំ មុន​នឹង​ចូល​រួម​ជាមួយ​ក្លឹប​ចុង​ក្រោយ Como។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បុរស​ឆ្នើម​ដែល​ធ្លាប់​ឈ្នះពាន World Cup ជាមួយ​អេស្ប៉ាញ​រូបនេះ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍ ហើយ​កំពុង​ត្រូវ​បាន​គេ​គិត​ថា គាត់​នឹង​បោះ​ជំហ៊ាន​ថ្មី​ជាមួយ​នឹង​អាជីព​ជា​គ្រូបង្វឹក​វិញ​ម្ដង។

Fabregas បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​គាត់​ថា៖ “វា​ជា​រឿង​សោកសៅ​ជា​ខ្លាំង ដែល​ដល់​ពេល​ខ្ញុំ​ត្រូវ​ព្យួរស្បែក​ជើង​នៃ​អាជីព​របស់​ខ្ញុំ។ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​របស់​ខ្ញុំនៅ Barcelona, Arsenal, Barcelona ម្តង​ទៀត Chelsea, Monaco និង Como ខ្ញុំ​នឹង​រក្សា​ការ​ចង​ចាំ​ពួក​គេ​ទាំង​អស់”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២