បាល់ទាត់អន្តរជាតិ
Thiago Silva ជឿថា ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះ ផ្ទេរមក Chelsea មែន វាជារឿងល្អបំផុត
ខ្សែការពារ Thiago Silva របស់ក្លឹបតោខៀវ Chelsea មានសុទិដ្ឋិនិយមថា ខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹប Roma នឹងចូលរួមជាមួយក្លឹបរបស់ពួកគេនៅរដូវក្តៅនេះ។ ទន្ទឹមនឹងនេះដែរ Thiago Silva បានលើកឡើងថា អតីតតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus រូបនេះជាកីឡាករកំពូលម្នាក់។
Thiago Silva បានបន្ថែមទៀតថា Paulo Dybala ដែលបច្ចុប្បន្នមានវ័យ 29 ឆ្នាំ នឹងក្លាយជាកីឡាករចំណូលថ្មីដ៏ល្អមួយរូបរបស់តោខៀវ Chelsea សម្រាប់ការពង្រឹងបន្ថែម និងកសាងក្រុមឲ្យប្រសើរឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា គាត់បានសួរ Dybala ថា តើវាជាការពិតទេដែលគាត់នឹងមក Stamford Bridge ប៉ុន្តែកីឡាករអាហ្សង់ទីនរូបនេះ មិនបានឆ្លើយតបទេ។
Thiago Silva បានប្រាប់ Sky Sports ថា៖ “ខ្ញុំបានសួរ Paulo Dybala ថា តើវាជាការពិតទេដែលអ្នកនឹងមក Chelsea ប៉ុន្តែគាត់មិនឆ្លើយ! គាត់ជាកីឡាករកំពូលម្នាក់ គាត់នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់យើង ខ្ញុំចង់ឲ្យរឿងនោះកើតឡើង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត