បាល់ទាត់អន្តរជាតិ
AC Milan និង Inter Milan ចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះរបស់ Arsenal

ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថា មានបំណងចង់ប្រជែងជាមួយនឹងក្លឹប Inter Milan លើការដាក់សំណើរចុះហត្ថលេខាសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Folarin Balogun។ កីឡាករវ័យ 22 ឆ្នាំរូបនេះ គឺជាកីឡាករដែលជោគជ័យ ក្នុងអំឡុងពេលខ្ចីជើងជាមួយ Reims កាលពីរដូវកាលមុន។
Folarin Balogun ស៊ុតបញ្ចូលទីបាន 21 គ្រាប់ ក្នុងការបង្ហាញខ្លួន 37 ប្រកួតនៅ Ligue 1។ ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធសញ្ជាតិអាមេរិចរូប បានទាក់ទាញភ្នែកក្លឹបជាច្រើននៅលីគកំពូលទាំង 5 របស់អឺរ៉ុប។ បច្ចុប្បន្ន Folarin Balogun បានត្រឡប់ទៅក្លឹបចាស់របស់ខ្លួន Arsenal វិញ ខណៈដែលកុងត្រារបស់គាត់ជាមួយកាំភ្លើងធំមានសុពលភាពរហូតដល់ឆ្នាំ 2025។
Inter Milan ត្រូវបានគេគិតថា កំពុងពិចារណាដាក់សំណើរផ្ទេរលើកីឡាករឆ្នើមរបស់ Arsenal រូបនេះ ដោយកីឡាកររូបនេះនឹងមកជំនួសកន្លែងរបស់ Romelu Lukaku។ ដូចគ្នានេះដែរ AC Milan ចង់បាន Balogun ដូចគ្នា ហើយពួកគេចង់បានគាត់មកជំនួសកន្លែងរបស់ Zlatan Ibrahimovic ដែលទើបតែបានចូលនិវត្តន៍។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)