Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix ចង់​ផ្ទេរ​ទៅ​លេង​នៅ Barcelona

Published

on

តារា​ឆ្នើម​របស់​ក្លឹប Atletico Madrid គឺ​កីឡាករ Joao Felix ចង់​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona នៅ​រដូវក្តៅ​នេះ (បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ AS)។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃបំផុត​ម្នាក់​របស់ Atletico Madrid។

ក្នុង​ឆ្នាំ 2019 នៅ​ពេល​ដែល Joao Felix ចាកចេញ​ពី Benfica មក​ទឹកដី​អេស្ប៉ាញ Atletico Madrid បាន​ចំណាយ​ប្រាក់​រហូត​ដល់ 126 លានអឺរ៉ូ (141.5 លានដុល្លារ)។ ក្នុង​រយៈ​ពេល 4 ឆ្នាំ​មក​នេះ អ្វី​ដែល​ក្លឹប​បាន​លះបង់​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ហាក់​ដូច​ជា​មិន​បាន​សម​ប្រកប​ឡើយ រហូត​ដល់ Atletico Madrid សុខ​ចិត្ត​ឲ្យ​គេ​ខ្ចី​ជើង​ទៅ Chelsea កាល​ពី​រដូវកាល​មុន​ទៀត​ផង។

យោងតាម​ការ​អះអាង​របស់ AS បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​បារាំង Paris Saint-Germain នឹង​ចុះ​ហត្ថលេខា​លើ Joao Felix ក្នុង​ករណី​តែ Kylian Mbappe ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្ដៅ​នេះ​ប៉ុណ្ណោះ។ ទន្ទឹម​នេះ​ដែរ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចង់​ផ្ទេរ​ទៅ Barcelona ប៉ុន្តែ​វា​ជា​ការ​គិត​ស្រមៃ​ដែល​ពិបាក​នឹង​ទៅ​រួច ដោយ Atletico Madrid មិន​លក់​គាត់​ទៅ​ឲ្យ Barcelona ក្នុង​តម្លៃ​​ថោក​ទេ ហើយ​ពួកគេ​ក៏​បាន​បដិសេធ​សំណើរ 80 លានអឺរ៉ូ (90 លានដុល្លារ) ម្ដង​រួច​មក​ហើយ ដែល​នោះ​ជា​សំណើរ​ទិញ​ផ្ដាច់​កុងត្រា​ពី​ក្លឹប Chelsea កាល​ពី​រដូវ​រងារ​ឆ្នាំ​មុន។

ប្រភព: Forbes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២