បាល់ទាត់អន្តរជាតិ
Robert Taylor៖ Messi ជាកីឡាករល្អបំផុត នៅលើពិភពលោក គាត់អាចធ្វើអ្វីៗបានគ្រប់យ៉ាង

កីឡាករ Robert Taylor ដែលជាតារាបាល់ទាត់មួយរូបរបស់ក្លឹប Inter Miami បានលើកយកឈ្មោះមិត្តរួមក្រុមថ្មីរបស់ខ្លួន Lionel Messi ថាជាកីឡាករបាល់ទាត់ដ៏ល្អបំផុតក្នុងពិភពលោក។ គាត់បាននិយាយបែបនេះ បន្ទាប់ពីក្រុម Inter Miami យកឈ្នះ 4-0 ទៅលើ Atlanta United ក្នុងការប្រកួតពានរង្វាន់ League Cup កាលពីព្រឹកមិញនេះក្នុងទឹកដី DRV PNK។
យ៉ាងណាមិញ Inter Miami ទទួលបានជ័យជម្នះជាលើកទីពីររបស់ពួកគេ ក្នុងចំណោមការបង្ហាញខ្លួនទាំងពីរប្រកួតដំបូងរបស់ Messi គិតចាប់តាំងពីវត្តមានរបស់គាត់កាលពីសប្តាហ៍មុន។ ក្នុងការប្រកួតដំបូងរបស់ Messi គាត់បានស៊ុតបញ្ចូលទីចុងម៉ោង ដែលជាគ្រាប់ជ័យជំនះ ខណៈដែល Inter Miami យកឈ្នះ Cruz Azul ក្នុងលទ្ធផល 2-1។
ទន្ទឹមនឹងនេះដែរ កីឡាករសញ្ជាតិហ្វាំងឡង់ Robert Taylor បាននិយាយថា៖ “Messi ពិតជាអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ គាត់ធ្វើការសម្រេចចិត្តត្រឹមត្រូវ 100 ភាគរយក្នុងពេលប្រកួត។ ភាគច្រើនគាត់បោះបាល់ទៅឲ្យមិត្តរួមក្រុមដែលនៅកន្លែងទំនេរ។ គាត់ជាកីឡាករល្អបំផុតក្នុងពិភពលោក អ្វីដែលគាត់ធ្វើជាប្រចាំបែបនេះជារឿងធម្មតាប៉ុណ្ណោះ។ វាជាក្ដីសុបិនក្លាយជាការពិត ក្នុងការលេងជាមួយគាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)