បាល់ទាត់អន្តរជាតិ
Gremio ព្រមចែកផ្លូវគ្នាជាមួយ Luis Suarez មុនកុងត្រាផុតកំណត់

Luis Suarez ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកបុណ្យ Barcelona បានយល់ព្រមបញ្ចប់កុងត្រារបស់គាត់មុនកំណត់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Gremio។ យ៉ាងណាមិញ វាជាគោលបំណងរបស់ Luis Suarez ដោយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ចង់ចាកចេញពី Gremio ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
កិច្ចសន្យានៃកុងត្រារបស់គាត់ជាមួយក្លឹបប្រេស៊ីល នឹងផុតកំណត់នៅឆ្នាំ 2024 ប៉ុន្តែគាត់ចង់ឲ្យកុងត្រានោះចប់មុនកំណត់ ហើយកីឡាករវ័យ 36 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona របស់គាត់គឺ Lionel Messi និង Sergio Busquets នៅ Inter Miami។
ទន្ទឹមនឹងនេះដែរ Inter Miami កំពុងជម្រុញឲ្យមានការចុះហត្ថលេខាលើអតីតតារាឆ្នើមរបស់ក្លឹប Liverpool និង Atletico Madrid នៅមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី 2 ខែសីហា ខាងមុខនេះ។
ប្រភព: Dailypost NG