Connect with us

បាល់ទាត់អន្តរជាតិ

Manchester United កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែបម្រើ Leon Goretzka របស់ Bayern Munich

Published

on

កីឡាករ Leon Goretzka ដែល​ជា​ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប Bayern Munich កំពុង​មាន​ពាក្យ​ចចាម​អារ៉ាម​ថា នឹង​អាច​ចាកចេញ​នៅ​រដូវក្តៅ​នេះ ដោយ​សារ​តែ​ស្ថានភាព​មិន​ច្បាស់​លាស់​របស់​គាត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel។ ក្លឹប​បិសាចក្រហម Manchester United ជា​ក្លឹប​ដែល​ត្រូវបាន​គេ​ដឹង​ថា កំពុង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​នឹង​ការ​ផ្ទេរ​កីឡាករ​ឆ្នើម​រូប​នេះ។

មិន​មែន​តែ​បិសាចក្រហម​មួយ​ប៉ុណ្ណោះ​ទេ ក្លឹប​ជា​គូប្រជែង​នៅ​អង់គ្លេស West Ham United ក៏​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ 28 ឆ្នាំ​ម្នាក់​នេះ​ដែរ។ យោងតាម​សេចក្ដី​រាយការណ៍​របស់​អ្នក​កាសែត​លោក Florian Plettenberg បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​​អាឡឺម៉ង់ Leon Goretzka មាន​ស្ថិតិ​ធ្លាក់​ចុះ​ពី​​ការ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​សម្រាប់​ក្រុម បើ​ធៀប​ទៅ​នឹង​​ឆ្នាំ​មុនៗ។ លើស​ពី​នេះ​ទៀត គ្រូ​បង្វឹក​លោក Thomas Tuchel ចង់​លក់ Goretzka ក្នុង​តម្លៃ​ប្រហែល 43 លានផោន ដើម្បី​យក​ថវិកា​នៅ​ទៅ​ចំណាយ​លើ​ការ​តាម​ប្រមាញ់ Harry Kane ដែល​ជា​ខ្សែ​ប្រយុទ្ធ​សំណព្វ​ចិត្ត​របស់​គាត់។

ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ក្លឹប​បិសាចក្រហម ពួក​គេ​បាន​នាំ​យក Mason Mount ដែល​ជា​ខ្សែបម្រើ​ចំណូល​ថ្មី​នៅ​រដូវក្តៅ​នេះ។ បិសាចក្រហម​បាន​ចំណាយ​លុយ​ទៅ​លើ​អតីត​កីឡាករ​របស់​ក្លឹប​តោខៀវ Chelsea រូប​នេះ ក្នុង​តម្លៃ 60 លានដុល្លារ។ យ៉ាង​ណា Mason Mount មិន​មែន​ជា​ខ្សែ​បម្រើ​កណ្ដាល​នោះ​ទេ ដែល​ទូទៅ​គាត់​ដើរ​តួ​ជា​ខ្សែបម្រើ​ប្រយុទ្ធ។ ដូច្នេះ​ហើយ​លោក Erik ten Hag ពិត​ជា​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក Leon Goretzka ដែល​ជា​ខ្សែបម្រើ​មាន​បទពិសោធន៍​ក្រាស់​ក្រែង​មក Old Trafford នៅ​រដូវក្ដៅ​នេះ។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២