Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចង់​លក់ Dembele ទៅ​ឲ្យ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ជាង​លក់​ទៅ​ឲ្យ PSG

Published

on

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ចង់​លក់ Ousmane Dembele ទៅ​ឲ្យ​ក្លឹប Al Hilal ដែល​ស្ថិត​នៅ Saudi Pro League ជា​ជាង​ការ​លក់​ខ្សែប្រយុទ្ធ​រូប​នេះ​ទៅ​ឲ្យ​ក្លឹប​យក្ស​របស់​បារាំង Paris Saint-Germain (PSG)។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ចង់​ទៅ Parc des Princes ប៉ុន្តែ Barcelona មាន​បំណង​ចង់​ឲ្យ​គាត់​ទៅ​មជ្ឈិមបូព៌ា (នេះ​បើ​យោងតាម​របាយការណ៍​ពី Foot Mercato)។ ក្លឹប Al Hilal កំពុង​តាម​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​បារាំង​រូបនេះ ហើយ​បាន​បង្កើន​តម្លៃ​នៃ​ការ​ផ្ទេរ​លើស​ពី​អ្វី​ដែល PSG ផ្ដល់​ឲ្យ Barcelona។ ក្លឹប​ដែល​ចាយលុយ​ធំ​នៅ​អារ៉ាប៊ីសាអូឌីត​មួយ​នេះ ក៏​ត្រៀម​ផ្តល់​ប្រាក់​ពលកម្ម​សម្រាប់ Dembele រហូត​ដល់​ទៅ 100 លានអឺរ៉ូ បូក​នឹង​លុយ​លើក​ទឹកចិត្ត 50 លានអឺរ៉ូ​ផ្សេង​ទៀត​ក្នុង​មួយ​ឆ្នាំ។

បើ​ទោះ​បី​ជា​ដឹង​ថា Ousmane Dembele បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ជាមួយ PSG ក៏​ដោយ ក្លឹប Al Hilal នឹង​ចំណាយ​ពេល​វេលា​មួយ​ចំនួន​ដើម្បី​និយាយ​ជាមួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជា​ថ្មី​ម្ដង​ទៀត ខណៈ​ដែល Barcelona ក៏​ចង់​ឲ្យ​គាត់​ទៅ​អារ៉ាប៊ីសាអូឌីត ជាង​ចូល​រួម​ជាមួយ PSG ដែរ។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២