Connect with us

បាល់ទាត់អន្តរជាតិ

PSG ដាក់​តម្លៃ​ខ្លួន​ចន្លោះ​ពី 70 ទៅ 80 លានអឺរ៉ូ សម្រាប់ Marco Verratti

Published

on

ខ្សែ​បម្រើ Marco Verratti ត្រូវ​បាន​គេ​ដឹង​ថា កាន់​តែ​ខិត​ជិត​ជាមួយ​នឹង​ការ​ផ្ទេរ​​ទៅ​ក្លឹប Al-Hilal ហើយ។ សម្រាប់​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ PSG ចង់​បាន​តម្លៃ​ផ្ទេរ​ចន្លោះ​ពី 70 ទៅ 80 លានអឺរ៉ូ។ យ៉ាង​ណា​ក្លឹប​យក​នៅ​អារ៉ាប៊ីសាអូឌីត ប្រហែល​ជា​មិន​រុញ​រា​ចិត្ត​ជា​មួយ​នឹង​ទំហំ​ទឹកប្រាក់​នេះ​ទេ។

គេ​បាន​ដឹង​ថា ក្លឹប Al-Hilal និង​ខ្សែ​បម្រើ Marco Verratti បាន​ព្រម​ព្រៀង​គ្នា​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​រាល់​អស់​ហើយ ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​បី​រដូវ​កាល។ បច្ចុប្បន្ន Marco Verratti នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់​របស់ PSG ខណៈ​ដែល​គាត់​ធ្លាប់​បាន​ឈ្នះ​ពាន​ជើង​ឯក Ligue 1 រហូត​ដល់ 9 ដង, ពាន French Super Cup ចំនួន 9 ដង និង​ជួយ​ក្លឹប​ឲ្យ​ឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង​ផង​ដែរ។

ជីវិត​របស់ Marco Verratti ជាមួយ PSG មិន​បាន​រីករាយ​ដូច​ពី​មុន​ឡើយ ដោយ​​អ្នកគាំទ្រ​របស់​ក្លឹប​តែងតែ​រិះគន់​ខ្លាំងៗ​ចំពោះ​គាត់។ លើស​ពី​នេះ​ទៀត គេ​ដឹង​ថា គាត់​ក៏​មាន​ជម្លោះ​ជាមួយ​គ្រូបង្វឹក​ថ្មី​លោក Luis Enrique ផង​ដែរ។ Marco Verratti មិន​ពេញចិត្ត​នឹង​វិធី​សាស្ត្រ​នៃ​ការ​ដឹកនាំ​ក្រុម​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ការ​ចាកចេញ​ទៅ​​ក្លឹ​ប​អារ៉ាប៊ីសាអូឌីត Al-Ahli និង Al-Hilal។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២