បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធរបស់ក្លឹប Al-Hilal ថា ខ្លួនធ្វើស្តាយ Siuuu មិនមែនព្យាយាមបំបាក់មុខ រឺមើលងាយ Messi ឡើយ
ខ្សែប្រយុទ្ធរបស់ក្លឹប Al-Hilal គឺកីឡាករ Michael បានអះអាងថា គាត់មិនបានព្យាយាមបំបាក់មុខ រឺមើលងាយតារាឆ្នើមរបស់ក្លឹប Inter Miami ឡើយ នៅក្នុងជំនួបមិត្តភាព Riyadh Season Cup កាលពីប៉ុន្មានថ្ងៃមុន ជាមួយនឹងការធ្វើស្តាយអបអរគ្រាប់បាល់ Siuuu ដែលជាស្តាយប្រចាំត្រកូលរបស់ Cristiano Ronaldo។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្លឹប Al-Hilal រូបនេះគឺជាកីឡាករដ៏ល្អម្នាក់ប្រចាំលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត (Saudi Pro League) ហើយនៅក្នុងការប្រកួតរបស់គាត់ទល់នឹង Inter Miami កាលពីប៉ុន្មានថ្ងៃមុន ក្នុងពាន Riyadh Cup គាត់ក៏បានស៊ុតបញ្ចូលទី 1 គ្រាប់នៅនាទីទី 44។
ក្រៅពីការស៊ុតបញ្ចូលទី 1 គ្រាប់ដ៏ល្អរបស់ Michael នោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ គាត់បានប្រើស្ដាយអបអរតាម Cristiano Ronaldo ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថា គាត់បានឌឺដងទៅកាន់ Lionel Messi។ ផ្ទុយមកវិញ នៅក្រោយចប់ការប្រកួត Michael បានបដិសេធលើរឿងនេះ ដោយអះអាងថា Messi គឺជាកីឡាករដ៏ល្អបំផុតក្នុងពិភពបាល់ទាត់ ដោយមិនមាននរណាអាចប្រៀបប្រដូចបាន។
Michael បាននិយាយថា៖ “ខ្ញុំមិនប្រៀបធៀបនរណាម្នាក់ទៅនឹង Messi ទេ។ ការប្រៀបធៀបបែបនេះ មិនមែនសម្រាប់ខ្ញុំឡើយ។ ខ្ញុំជាអ្នកគោរពគាត់ ខ្ញុំជាអ្នកគាំទ្រគាត់។ ខ្ញុំសូមអរគុណដល់ព្រះ សម្រាប់ឱកាសដ៏រីករាយ និងលេងក្នុងការប្រកួតបាល់ទាត់ជាមួយគាត់។ ខ្ញុំសូមអរគុណអ្នកទាំងអស់ ដែលរៀបចំកម្មវិធី Riyadh Season Cup ដោយបានអនុញ្ញាតឲ្យយើងប្រឈមមុខនឹងកីឡាករល្អបំផុតនៅលើពិភពលោកគឺ Lionel Messi”។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី