Connect with us

បាល់ទាត់អន្តរជាតិ

Renan Lodi ត្រៀម​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Al Hilal

Published

on

របាយការណ៍​ចុង​ក្រោយ​មួយ​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​របស់​អារ៉ាប៊ីសាអូឌីត Al Hilal បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ទឹកប្រាក់ 20 លាន​អឺរ៉ូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ស្លាប​របស់​ក្លឹប Olympique Marseille គឺ​កីឡាករ Renan Lodi។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ធ្លាប់​ជា​កីឡាករ​ដ៏​លេច​ធ្លោរ​មួយ​រូប​ក្នុង​ពិភពបាល់ទាត់ កាល​ពី​គាត់​ប្រកប​អាជីព​នៅ​ទឹកដី​អេស្ប៉ាញ​ជាមួយ​ក្លឹប Atletico Madrid មុន​ពេល​ចូលរួម​ជាមួយ Olympique Marseille កាល​ពី​ដើម​រដូវកាល​នេះ។ គិត​ចាប់​តាំង​ពី​ពេល​នោះ​មក Renan Lodi បាន​បង្ហាញ​ខ្លួន​សរុប 14 ដង ក្នុង​ចំណោម 18 ប្រកួត​នៅ Ligue 1 របស់​បារាំង។

ការ​ចុះ​ហត្ថលេខា​របស់ Renan Lodi មិន​បាន​ធ្វើ​ឲ្យ​ក្លឹប Al Hilal មាន​បញ្ហា​ប្រឈម​ខ្លាំង​លើ​ផ្នែក​ចំណូល​ចំណាយ​របស់​ច្បាប់ FFP នោះ​ឡើយ។ ក្រៅ​ពី​នោះ ខ្សែការពារ​រូប​នេះ ក៏​បាន​ជួប​ជុំ​ជាមួយ​មិត្ត​រួម​សញ្ជាតិ​របស់​គាត់ Neymar Jr ផង​ដែរ។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២