Connect with us

បាល់ទាត់អន្តរជាតិ

Gary Neville ទស្សន៍​ទាយ​ថា Man City នឹង​ក្លាយ​ជា​ជើង​ឯករង ហើយ Arsenal នឹង​ឈ្នះពាន Premier League រដូវកាល​នេះ

Published

on

អតីត​វីរបុរស​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Gary Neville បាន​ទស្សន៍ទាយ​ថា Arsenal នឹង​ឈ្នះ​ពាន Premier League នៅ​រដូវកាល​នេះ។ បុរស​វ័យ 48 ឆ្នាំ​រូប​នេះ បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​ថា លោក Mikel Arteta បាន​បង្ហាញ​ចេតនា​យ៉ាង​ពិត​ប្រាកដ ក្នុង​ការ​ដណ្ដើម​ពាន​លីគ​នៅ​រដូវកាល​នេះ ជាមួយ​នឹង​ការ​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី និង​រុះ​រើ​ក្រុម​ឡើង​វិញ ឲ្យ​កាន់​តែ​ល្អ។

Gary Neville បាន​​និយាយ​នៅ​ក្នុង​កម្មវិធី The Overlap ថា៖ “ខ្ញុំ​មិន​គិត​ថា Arsenal អាច​ធ្វើ​អ្វី​ឲ្យ​លើស​ពី​នេះ​ទៀត​នោះ​ទេ។ ពួក​គេ​បាន​បង្ហាញ​ចេតនា​យ៉ាង​ពិត​ប្រាកដ​រួច​ហើយ ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​នៅ​រដូវក្ដៅ​នេះ។ អារម្មណ៍​របស់​ខ្ញុំ គឺ​ពួក​គេ​ជា​ក្រុម​តែ​មួយ​គត់​ដែល​ខ្ញុំ​គិត​ថា ពិត​ជា​អាច​ឈ្នះ​ពានលីគ។ ជាមួយ​នឹង​ការ​ចុះហត្ថលេខា​កីឡាករ​ចំណូល​ថ្មី​ទាំង 3 រូប ពួកគេ​បាន​ធ្វើ​ឲ្យ​ក្រុម​កាន់​តែ​ប្រសើរ​ឡើង”។

ក្រៅ​ពី​ចុច​ឈ្មោះ​ក្រុម​ដែល​អាច​ឈ្នះពាន​លីគ​កំពូល​របស់​អង់គ្លេស​ហើយ​នោះ Gary Neville ក៏​បាន​ប្រាប់​ដែរ​​ថា Man City នឹង​បញ្ចប់​រដូវកាល​ជា​មួយ​នឹង​ចំណាត់​ថ្នាក់​លេខ 2 តាម​ពី​ក្រោយ Arsenal។ លោក​បាន​និយាយ​បន្ថែម​ថា៖ “ខ្ញុំ​នឹង​ជ្រើសរើស Arsenal ជា​ក្រុម​ឈ្នះ​ពាន​លីគ, Man City ជា​ក្រុម​លេខ 2។ យ៉ាង​ណា​ប្រសិន​​បើ​ខ្ញុំ​ត្រូវ​ទស្សន៍​ទាយ​ដោយ​ដាក់​ជីវិត​លើ​រឿង​នេះ ខ្ញុំ​នឹង​ជ្រើសយក Man City ជា​ក្រុម​​ជើង​ឯក តែ​ខ្ញុំ​ពេញ​ចិត្ត Arsenal”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២