បាល់ទាត់អន្តរជាតិ
Ronald Araujo ជាពីរបួសទាន់ពេលនៃការប្រកួតបើកឆាក La Liga ទល់នឹង Getafe

ក្លឹបអ្នកមានបុណ្យ Barcelona នឹងមានវត្តមានរបស់ខ្សែការពារសំខាន់ Ronald Araujo ដែលជាពីរបួសទាន់ពេលសម្រាប់ការប្រកួតបើកឆាកលីគ La Liga រដូវកាលថ្មី 2023-2024 របស់ពួកគេទល់នឹង Getafe នៅថ្ងៃទី 14 ខាងមុខនេះ។
ដំបូងឡើយ ក្លឹបមានការព្រួយបារម្ភអំពីកាយសម្បទារបស់កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ នៅពេលដែលគាត់សុំប្ដូរចេញត្រឹមនាទីទី 32 នៃការប្រកួតពាន Joan Gamper ដែលក្លឹប Barcelona បានទទួលជ័យជម្នះ 4-2 លើ Tottenham Hotspur កាលពីម្សិលមិញ។
Ronald Araujo បានងើបឡើងពីកន្លែងដែលគាត់ដួលក្បែរតំបន់គ្រោះថ្នាក់របស់ Tottenham Hotspur ហើយហាក់បង្ហាញសញ្ញាថា គាត់មានបញ្ហាសរសៃពួរ ប៉ុន្តែលោក Xavi Hernandez ដែលជាគ្រូបង្វឹក បាននិយាយក្រោយការប្រកួតថាខ្សែការពាររបស់គាត់រូបនេះមិនមានរបួសទេ។
កីឡាករវ័យ 24 ឆ្នាំ Ronald Araujo ត្រូវបានគេគិតថា មានការប្រុងប្រយ័ត្នខ្លាចរបួស ទើបសុំប្ដូរចេញ ហើយយោងទៅតាម Mundo Deportivo បានឲ្យដឹងថា គាត់នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតបើកឆាករបស់ Barcelona បាន។
ប្រភព: Sportsmole