បាល់ទាត់អន្តរជាតិ
UEFA កំពុងពិចារណាដាក់ពិន័យបន្ថែម លើខ្សែការពារ Ronald Araujo របស់ Barcelona
យោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា UEFA កំពុងពិចារណាលើការដាក់ពិន័យបន្ថែមទៀតលើខ្សែការពារ Ronald Araujo សម្រាប់កាយវិការដែលគាត់បានធ្វើអំឡុងពេលប្រកួតជើងទី 2 នៃការប្រកួតក្របខណ្ឌ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយទល់នឹង PSG។
បន្ទាប់ពី Ronald Araujo ត្រូវបានបណ្តេញចេញពីការប្រកួតដោយសារកាតក្រហមនៅនាទីទី 29 ដោយសារបានបង្ករកំហុសលើខ្សែប្រយុទ្ធស្លាប Bradley Barcola កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានដើរចេញពីទីលាន ដោយប្រើកាយវិការក្ដាប់ដៃ និងលាម្រាមដៃម្តងមួយៗ ដោយចង់មានន័យថា Barcelona របស់គាត់ កំពុងត្រូវបានទទួលរងអយុវត្តិធម៌ ហើយអាជ្ញាកណ្តាលមានភាពលំអៀង។
គួររំលឹកផងដែរថា កាលពីម៉ោង 2 រំលងអាធ្រាតយប់មិញនេះក្លឹបអ្នកមានបុណ្យ Barcelona ដែលជាម្ចាស់ក្រុមម្ចាស់ផ្ទះ បានរងបរាជ័យយ៉ាងអាម៉ាស់ ដោយភ្លាត់ចាញ់ក្រោមស្នាដៃ PSG ក្នុងការប្រកួតជើងទី 2 នៃក្របខណ្ឌ UEFA Champions League ជាមួយនឹងលទ្ធផលសរុប 4 ទល់នឹង 1 ហើយអស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar