Connect with us

បាល់ទាត់អន្តរជាតិ

នៅ​លីគ​អារ៉ាប៊ីសាអូឌីត មាន​តែ​កីឡាករ​ម្នាក់​គត់​ដែល​មាន​ប្រាក់​ខែ​ច្រើន​ជាង Neymar

Published

on

បន្ទាប់​ពី​ផ្លាស់​ទៅ Al-Hilal ខ្សែ​ប្រយុទ្ធ​ស្លាប Neymar Jr បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ពលកម្ម រឺ​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ទីពីរ​នៅ​ក្នុង Saudi Pro League។ មនុស្ស​តែ​ម្នាក់​គត់ ដែល​មាន​ប្រាក់​ខែ​ច្រើន​ជាង​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​គឺ Cristiano Ronaldo ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Al Nassr។

យោងតាម​សារ​ព័ត៌មាន L’Equipe បាន​ឲ្យ​ដឹង​ថា Neymar Jr បាន​ទទួល​ប្រាក់​ពលកម្ម​ប្រហែល 276 លានផោន (351 លានដុល្លារ) លើ​កុងត្រា​រយៈពេល 2 ឆ្នាំ​របស់​គាត់​នៅ Al-Hilal។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Neymar នៅ​តែ​មាន​ប្រាក់​ចំណូល​តិច​ជាង Cristiano Ronaldo ដែល​រក​បាន​រហូត​ដល់ 177 លានផោន (225 លានដុល្លារ) ត្រឹមតែ​មួយ​រដូវកាល​​ប៉ុណ្ណោះ។

មុន​ពេល​ចូល​រួម​ជា​មួយ Al-Hilal កីឡាករ​វ័យ 31 ឆ្នាំ Neymar Jr មាន​ភាព​ច្របូក​ច្របល់​មួយ​ចំនួន​ជា​មួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain ហើយ​នៅ​ទីបំផុត​គាត់​ក៏​សម្រេច​ចិត្ត​ចាកចេញ​ទៅ​មជ្ឈឹមបូព៌ា។ PSG បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​នៃ​ការ​ចាកចេញ​របស់​គាត់ 77 លានផោន ខណៈ​ដែល​ពេល​ពួក​គេ​ទិញ​គាត់​ពី Barcelona ក្នុង​ឆ្នាំ 2017 ជាមួយ​តម្លៃ​ផ្ទេរ​បំបែក​កំណត់​ត្រា​រហូត​ដល់ 222 លានអឺរ៉ូ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២