Connect with us

បាល់ទាត់អន្តរជាតិ

Fulham កំពុង​ទាក់ទង​ចង់​បាន​ខ្សែការពារ Eric Bailly របស់​ក្លឹប​បិសាចក្រហម

Published

on

ក្លឹប Fulham បាន​ទាក់ទង​ទៅ​កាន់​ក្លឹប​បិសាចក្រហម Manchester United អំពី​កិច្ចព្រមព្រៀង​ដែល​អាច​ទៅ​រួច សម្រាប់​ការនាំ​យក​ខ្សែការពារ​កណ្តាល Eric Bailly (នេះ​បើ​យោងតាម​គេហទំព័រ 90min.com បាន​ចុះ​ផ្សាយ)។

ដោយ​ឡែក​ក្លឹប​ទាំងពីរ​កំពុង​ពិភាក្សា​គ្នា​លើ​រឿង​ខ្សែបម្រើ Andreas Pereira ដែល​បាន​ត្រឡប់​ពី​ខ្ចីជើង​ជាមួយ Flamengo ហើយ​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​បេក្ខភាព​នៃ​ការ​ចង់​បាន​របស់​គ្រូបង្វឹក​ក្លឹប Fulham លោក Marco Silva។

ទាក់ទង​នឹង​ការចរចា​នោះ​ដែរ Fulham ក៏​បាន​សាកសួរ​អំពី​ខ្សែការពារ Eric Bailly ដែល​បច្ចុប្បន្ន​មាន​វ័យ 28 ឆ្នាំ និង​កំពុង​ហាក់​ដូច​ជា​ចង់​ចាកចេញ​ពី​ទឹកដី Old Trafford បន្ទាប់​ពី​រូប​គេ​បាន​បង្ហាញ​ខ្លួន​ត្រឹមតែ 4 ប្រកួត​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ Premier League កាល​ពី​រដូវកាល​មុន។

Eric Bailly នៅ​មាន​កុងត្រា​ជា​មួយ​បិសាចក្រហម Manchester United ចំនួន 2 ឆ្នាំ​ទៀត ហើយ​ក្លឹប​បិសាចក្រហម​ក៏​មាន​បំណង​លក់​គេ​ចេញដែរ ប៉ុន្តែ​ពេល​នេះ Fulham មិន​ទាន់​បង្ហាញ​ពី​ច្បាស់​លាស់​មួយរយ​ភាគរយ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​សញ្ជាតិ​កូតឌីវ័រ​រូបនេះ​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២