បាល់ទាត់អន្តរជាតិ
មិនធម្មតា! តា Pep ខឹងអ្នកគាំទ្រចេះពេក ហៅឲ្យមកដឹកនាំជំនួសគាត់

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា លោកបានស្នើសុំអ្នកគាំទ្រម្នាក់ឲ្យចូលមកជំនួសកន្លែងរបស់គាត់ ក្នុងអំឡុងពេលប្រកួតម្សិលមិញ ដែលក្រុមរបស់លោកទទួលជ័យជម្នះ 1-0 លើ Newcastle United ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Premier League។
ក្នុងអំឡុងពេលប្រកួតនោះ អ្នកគាំទ្រដែលអង្គុយទស្សនាជិតកន្លែងកីឡាករបានរិះគន់លោក Pep Guardiola ថា ហេតុអ្វីមិនព្រមផ្លាស់ប្ដូរកីឡាករមួយចំនួនចេញ។ ភ្លាមៗនោះ គ្រូបង្វឹកឆ្នើមរបស់ក្លឹប Man City រូបនេះ បានធ្វើកាយវិការទៅកាន់អ្នកគាំទ្រ ឲ្យចុះមកដើម្បីធ្វើការជំនួសគាត់។
យ៉ាងណាមិញ និយាយបន្ទាប់ពីការប្រកួតនៅ Etihad លោក Pep Guardiola ក៏បាននិយាយថា៖ “គាត់ (អ្នកគាំទ្រ) បានសុំឲ្យខ្ញុំប្តូរកីឡាករម្នាក់ចេញ និងម្នាក់ចូល ហើយខ្ញុំបានសួរគាត់ថាមួយណា ខ្ញុំមិនដឹងទេ។ ខ្ញុំបាននិយាយថា មកទីនេះហើយធ្វើវា។… គ្រូបង្វឹកមានក្នុងការផ្លាស់ប្តូរ ប៉ុន្តែត្រូវសម្រេចចិត្តថា គួរធ្វើ រឺអត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona