Connect with us

បាល់ទាត់អន្តរជាតិ

De Bruyne ថា កីឡាករ​របស់​បិសាចក្រហម​រូប​នេះ ជា​ខ្សែបម្រើ​ល្អ​បំផុត​ម្នាក់​ប្រចាំ Premier League

Published

on

ខ្សែបម្រើ Kevin De Bruyne របស់​ក្លឹប​មេឃខៀវ Manchester City បាន​ចាត់ទុក Bruno Fernandes របស់​ក្លឹប Manchester United ថា​ជា​ខ្សែបម្រើ​ល្អ​បំផុត​ម្នាក់​ប្រចាំ​នៅ​ទឹកដី Premier League។ និយាយ​ទៅ​កាន់ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ De Bruyne បាន​ដាក់​ចំណាត់​ថ្នាក់ Fernandes ល្អ​ជាង James Maddison របស់ Tottenham Hotspur និង​ល្អ​ជាង Martin Odegaard របស់ Arsenal ផង​ដែរ។

យ៉ាង​ណា​មិញ បន្ទាប់​ពី​ការ​ចាត់ទុក និង​ជ្រើសរើស​យក Bruno Fernandes ថា​ជា​ខ្សែបម្រើ​ដ៏​ល្អ​ម្នាក់​ប្រចាំ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​ហើយ​នោះ De Bruyne ក៏​ត្រូវ​បាន​គេ​សួរ​សំណួរ​អំពី​ការ​សម្រេច​ចិត្ត​ជ្រើសរើស​របស់​គាត់​ផង​ដែរ ហើយ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​បាន​និយាយ​ដោយ​ខ្លី​ថា “ព្រោះ​ខ្ញុំ​គិត​ថា​គាត់ (Bruno Fernandes) គឺ​ជា​ម៉ាស៊ីន​នៃ​ភាព​ច្នៃប្រឌិត”។

បច្ចុប្បន្ន Kevin De Bruyne ក៏​ជា​មនុស្ស​ម្នាក់​ដែល​គេ​ចាត់ទុក​ជា​កីឡាករ​ឆ្នើម​បំផុត​ផង​ដែរ ដោយ​កាល​ពី​​រដូវកាល​មុន​គាត់​បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ដែល​បង្កើត​ឱកាស​ដល់​ភាព​ជោគជ័យ​របស់​ក្រុម​នៅ​​លើ​ទីលាន​ប្រកួត​ចំនួន 98 ដង។ សម្រាប់​ការ​ប្រកួត​នៅ Premier League តារា​ឆ្នើម​រូបនេះ​បាន​រួម​ចំណែក 16 Assists ខណៈ​ដែល Bruno Fernandes មាន​ស្ថិតិ Assists ត្រឹមតែ​ពាក់​កណ្តាល​គាត់​ប៉ុណ្ណោះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២