Connect with us

បាល់ទាត់អន្តរជាតិ

ហង្សក្រហម Liverpool ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កំពុង​ឡើង​ជើង Piero Hincapie

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​របស់​ក្លឹប Bayer Leverkusen គឺ​កីឡាករ Piero Hincapie ដែល​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។ កីឡាករ​វ័យ 21 ឆ្នាំ​​រូបនេះ​មាន​ទម្រង់​លេង​ដ៏​លេចធ្លោរ និង​បាន​បង្ហាញ​ខ្លួន​សរុប 30 ប្រកួត​នៅ Bundesliga កាល​ពី​រដូវកាល​មុន។

យ៉ាង​ណា​មិញ Piero Hincapie ក៏​បាន​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ ដោយ​លេង​តំណាង​ឲ្យ​ប្រទេស​អេក្វាឌ័រ​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នៅ​ប្រទេស​កាតា​ផង​ដែរ។ គាត់​គឺ​ជា​ខ្សែការពារ​សំខាន់​នៅ​ពេល​នោះ ដោយ​បាន​បង្ហាញ​ខ្លួនជា​ជម្រើស​ដំបូង ក្នុង​វគ្គ​ចែក​ពូល​ទាំង​បី​ប្រកួត​ទល់​នឹង​ប្រទេស​កាតា ហូឡង់ និង​សេណេហ្គាល់។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ Fijaches បាន​អះអាង​ថា ក្លឹប​ហង្សក្រហម Liverpool ចង់​ចុះ​ហត្ថលេខា​លើ Piero Hincapie ដើម្បី​នាំ​យក​ខ្សែការពារ​ដែល​កំពុង​លេចធ្លោរ​រូប​នេះ​មក Anfield នៅ​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។ គេ​បាន​ដឹង​ថា លោក Jurgen Klopp កំពុង​សម្លឹង​មើល​ការ​ពង្រឹង​ក្រុម​របស់​គាត់​នៅ​តំបន់​ការពារ​កណ្តាល ក៏​ដូច​ជា​បំពេញ​នូវ​ចំណុច​ខ្វះខាត​ដែល​កំពុង​ត្រូវ​ការ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២