Connect with us

បាល់ទាត់អន្តរជាតិ

Donnarumma បញ្ជាក់​ថា មិត្ត​រួម​ក្រុម​របស់​គាត់ Kylian Mbappe នឹង​មិន​ចាកចេញ​ទៅ​ណា​ឡើយ

Published

on

អ្នកចាំទី​ដៃទី​មួយ Gianluigi Donnarumma របស់​ក្លឹប Paris Saint-Germain បាន​បញ្ជាក់​ច្បាស់ៗ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មិត្ត​រួម​ក្រុម​របស់​គាត់ Kylian Mbappe នឹង​មិន​ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្តៅ​នេះ​ទេ ស្រប​ពេល​ដែល​មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ខ្សែប្រយុទ្ធ​រូប​នេះ​​កំពុង​ទាក់ទង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ Real Madrid ក៏ដោយ។

យ៉ាង​ណា​មិញ Donnarumma បាន​និយាយ​បែប​នេះ បន្ទាប់​ពី​ការ​ប្រកួត​លីគ​ដែល PSG បាន​យក​ឈ្នះ Lens កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។ Mbappe នៅ​តែ​មិន​អាច​ចាកចេញទៅ​ទឹកដី​អេស្ប៉ាញ​តាម​បំណង​របស់​ខ្លួន ខណៈ​ដែល​នរណាៗ​ក៏​ដឹង​ថា គាត់​ចង់​ទៅ​លេង​នៅ Real Madrid ហើយ​ស្ទើរ​តែ​ពេញ​មួយ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ​ទៅ​ហើយ ដែល​គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ចាកចេញ​ពី Parc des Princes។

កុងត្រា​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ជាមួយ PSG នឹង​ផុត​កំណត់​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ហើយ​គាត់​មិន​ទាន់​បាន​ចុះកុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​​នៅ​ឡើយ​ទេ ប៉ុន្តែ​ជា​រឿយៗ PSG បាន​បញ្ចុះ​បញ្ចូលគាត់ ដើម្បី​ឲ្យ​បន្ត​កុងត្រា​ជាមួយ​ពួក​គេ។ យើង​មិន​អាច​ដឹង​ថា Kylian Mbappe អាច​នឹង​ត្រូវ​ល្បួង​បាន​សម្រេច​ពី​សំណាក់ PSG រឺ​អត់​នោះ​ឡើយ ប៉ុន្តែ​រដូវកាល​នេះ​ទំនង​ជា​គាត់​នឹង​ត្រូវ​បន្ត​អាជីព​ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន​ដដែល។ ដូចគ្នា​នេះ​ដែរ កីឡាករ​សញ្ជាតិ​អ៊ីតាលី Donnarumma ក៏​បាន​និយាយ​ថា៖ “វា​ពិត​ជា​រីករាយ​ក្នុង​ការ​លេង​​ជាមួយ Kylian Mbappe។ គាត់ គឺ​អស្ចារ្យ​បំផុត។ គាត់​នឹង​បន្ត​នៅ​ទីនេះ ប្រាកដ​ណាស់…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២