Connect with us

បាល់ទាត់អន្តរជាតិ

Barcelona សម្រេច​មិន​ចាយ​ប្រាក់​រក​កីឡាករ​ចំណូល​ថ្មី​មក​ជំនួស​កន្លែង Ousmane Dembele

Published

on

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Ousmane Dembele បាន​ចាកចេញ​ពី Camp Nou ដើម្បី​ទៅ​ចូលរួម​ជាមួយ PSG ស្រប​ពេល​ដែល Barcelona មិន​បាន​ត្រៀម​ចិត្ត​ជា​មុន​ថា ពួក​គេ​នឹង​ត្រូវ​បាត់បង់​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​ឡើយ។ ស្រប​ពេល​ដែល Dembele ធ្លាប់​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់​នោះ Barcelona ពិត​ជា​ពិបាក​នឹង​ស្វែងរក​កីឡាករ​ណា​ម្នាក់​មក​ជំនួស​គាត់​បាន​ណាស់។

ស្រប​ពេល​ដែល​ក្លឹប​កំពុង​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ទៀត​នោះ​ក្លឹប​យក្ស​កាតាឡាន់​មិន​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្ដាំ​មក​ជំនួស Ousmane Dembele ទេ ខណៈ​ដែល​បច្ចុប្បន្ន​កីឡាករ​ដែល​លេង​នៅ​តំបន់​នោះ​មាន​តែ Raphinha ម្នាក់​ប៉ុណ្ណោះ។ ជា​លទ្ធផល​ពួក​គេ​បាន​មើល​ឃើញ​កីឡាករ​វ័យ​ក្មេង Lamine Yamal។

ខ្សែប្រយុទ្ធ​​សញ្ជាតិ​អេស្ប៉ាញ Lamine Yamal ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្លឹប​បាន​ចាត់​ទុកគេ​ជា​អ្នក​ជំនួស Ousmane Dembele ស្រប​ពេល​ដែល​គាត់​​ទើប​នឹង​ប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​មុន​ប៉ុណ្ណោះ។ ថ្វី​ត្បិតតែ​មិន​ទាន់​ដល់​កម្រិត​របស់ Dembele ក៏​ដោយ កីឡាករ​វ័យ 16 ឆ្នាំ​រូប​នេះ​ហាក់​ដូច​ជា​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញ​ចិត្ត​ទៅហើយ។

កាល​ពី​ប្រកួត​ម្សិល​មិញ​នេះ Lamine Yamal បាន​បង្ហាញ​ខ្លួន​ជាជម្រើស​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​លីគ​ទល់​នឹង​ក្រុម​ខ្លាំង Villarreal ជំនួស Raphinha ដែល​ជាប់​បម្រាម​កាតក្រហម។ ការ​បង្ហាញ​សមត្ថភាព​របស់ Lamine Yamal គឺ​ពិត​ជា​អស្ចារ្យណាស់ និង​ត្រូវ​បាន​គេ​រំពឹង​ថា កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​យុវជន La Masia រូប​នេះ​នឹង​ល្អ​ខ្លាំង​នា​ពេល​អនាគត ហើយ​​ក្លឹប​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​នាំ​យក​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំ​នៅ​រដូវក្ដៅ​នេះ​ទេ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២