Connect with us

បាល់ទាត់អន្តរជាតិ

Osimhen អាច​នឹង​ក្លាយ​ជា​កីឡាករ​ដែល Arsenal ចំណាយ​លុយ​ផ្ទេរ​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប

Published

on

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Napoli គឺ​កីឡាករ Victor Osimhen អាច​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​កំណត់ត្រា​ផ្ទេរ​ដ៏​ថ្លៃ​បំផុត​របស់​ក្លឹប​កាំភ្លើងធំ Arsenal ប្រសិន​បើ​ពួកគេ​ពិត​ជា​អាច​ផ្ទេរ​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ទៅ​ទឹកដី Emirates បាន​សម្រេច​នៅ​ឆ្នាំ​ក្រោយ។

យ៉ាង​ណា​មិញ Victor Osimhen គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​ការ​បន្ត​កុងត្រា​ថ្មី បើ​ទោះ​ជា​មួយ​រយៈ​មុន​គាត់​មាន​រឿង​រ៉ាវ​រកាំរកូស​ជា​មួយ​ក្លឹប​ក៏​ដោយ។ ភ្នាក់ងារ​របស់​គាត់​គឺ​លោក Roberto Calenda បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្លឹប Napoli កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ដើម្បី​ពិភាក្សា​លម្អិត​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ថ្មី។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​គាត់​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Napoli នោះ ​លក្ខខណ្ឌ​នៃ​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​គាត់​នឹង​មាន​តម្លៃ​រហូត​ដល់ 130 លានអឺរ៉ូ។ ថ្វីត្បិតតែ​អនាគត​របស់ Osimhen មិន​ទាន់​ប្រាកដ​ប្រជា​ជាមួយ Napoli ប៉ុន្តែ​គាត់​ចង់​បង្កើន​សុវត្ថិភាព​សម្រាប់​ខ្លួន​ឯង ហើយ​គាត់​ត្រូវ​បាន​​ក្លឹប​ធំៗ​ 2 នៅ​អង់គ្លេស​ទាក់ទង​រួច​ហើយ​ផង​ដែរ​គឺ Arsenal និង​តោខៀវ Chelsea។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២