Connect with us

បាល់ទាត់អន្តរជាតិ

Pochettino ប្រាប់​ហេតុផល​ដែល Cole Palmer សម្រេច​ចិត្ត​ចាកចេញ​ពី Man City មក​តោខៀវ Chelsea

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea លោក Mauricio Pochettino បាន​បង្ហើប​ពី​មូលហេតុ​ដែល Cole Palmer ចាក​ចេញ​ពី Manchester City មក​ចូលរួម​ជាមួយ​តោខៀវ Chelsea របស់​គាត់។ កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​មក Stamford Bridge នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ជិត​បិទ​ទ្វារ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ចូលរួម​ជាមួយ​តោខៀវ ក្នុង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ដែល​មាន​តម្លៃ​ប្រហែល 40 លានផោន ហើយ​គាត់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ក្រុម​ថ្មី​នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League ទល់​នឹង​នឹង Nottingham Forest នៅ​ថ្ងៃ​នេះ។

ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​របស់ Cole Palmer នោះ Pochettino បាន​លើក​ឡើង​ថា៖ “គាត់​បាន​សម្រេច​ចិត្ត​មក​ទីនេះ ពី​ព្រោះ​គាត់​រំពឹង​ថា​នឹង​អាច​ចូល​លេង​បាន​ច្រើន​ជាង​មុន ហើយ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​នៅ​ទីនេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នោះ​មិនមែន​ជា​រឿង​សំខាន់​បំផុ​តនោះ​ទេ។ គាត់​បាន​សម្រេច​ចិត្ត​មក ព្រោះ Chelsea មាន​គម្រោង​មួយ​ច្បាស់លាស់​សម្រាប់​គាត់ ដើម្បី​កែ​លម្អការ​ប្រកួត​របស់​គាត់ និង​ឲ្យ​គាត់​ចូលរួម​សកម្មភាព​ផ្សេងៗ​កាន់​តែ​ច្រើន ជាមួយ​ក្លឹប”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២