Connect with us

បាល់ទាត់អន្តរជាតិ

Cole Palmer ស៊ុត​គ្រាប់​បាល់ Hat-trick លើក​ដំបូង ក្នុង​នាម​ជា​កីឡាករ​របស់​តោខៀវ Chelsea

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cole Palmer ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់​​ក្លឹប​តោខៀវ Chelsea បាន​ស៊ុត​បញ្ចូលទី​ 3 គ្រាប់ (Hat-trick) ដ៏​សំខាន់​នៅ​ក្នុង​ការ​ទទួល​ជ័យជម្នះ​កាល​ពី​ម្សិលមិញ​នេះ​ដែល​ក្រុម​របស់​ខ្លួន​បាន​យក​ឈ្នះ​ដោយ​លទ្ធផល 4 ទល់​នឹង 3 ទៅ​លើ​ក្លឹប​បិសាចក្រហម Manchester United។ គ្រាប់​បាល់ Hat-trick នេះ​ដែរ វា​ជា​លើក​ដំបូង​របស់ Cole Palmer ក្នុង​នាម​គាត់​ជា​កីឡាករ​របស់ Chelsea។

ក្រឡេក​មក​មើល​កាល​ពី​ប្រកួត​យប់​មិញ មាន​រឿង​រ៉ាវ​ជា​ច្រើន​កើត​ឡើង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដោយ​ដំបូង​ឡើយ ត្រឹម​រយៈពេល 19 នាទី ក្លឹប​តោខៀវ Chelsea បាន​ស៊ុត​បញ្ចូលទី​នាំ​មុខ​មុន 2 គ្រាប់ ដោយ Conor Gallagher នៅ​នាទីទី 4 និង Cole Palmer ជា​បាល់​ប៉េណាល់ទី នៅ​នាទីទី 19។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​បិសាចក្រហម Manchester United បាន​វាយបក​ដោយ​គ្រាប់​បាល់ 3 គ្រាប់​វិញ ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Alejandro Garnacho (2 គ្រាប់) និង​ខ្សែ​បម្រើ Bruno Fernandes។ គ្រាប់​បាល់ 3 គ្រាប់​មិន​បាន​ធ្វើ​ឲ្យ​បិសាចក្រហម​ទទួល​បាន​ជ័យ​ជំនះ​ឡើយ ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cole Palmer បាន​ស៊ុត​បញ្ចូលទី​ថែម 2 គ្រាប់​ទៀត​នៅ​ចុង​ម៉ោង​នាទីទី 90+10 (បាល់​ប៉េណាល់ទី) និង​នាទីទី 90+11។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២