Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បិសាចក្រហម​ប្រាប់​កំហុស​ឆ្គង​ទាំង​បី​ដង​របស់​អាជ្ញា​កណ្ដាល ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​ចាញ់ Arsenal 3-1

Published

on

លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United បាន​ស្តី​បន្ទោស​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្តាល​ចំពោះ​ចំណុច​ខុស​ឆ្គង​ទាំង 3 ដង សម្រាប់​ការ​បរាជ័យ​របស់​ក្រុម​ខ្លួន​ក្នុង​លទ្ធផល 3-1 នៅ​ក្នុងដី​ក្រុម​ម្ចាស់ផ្ទះ Arsenal កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។

បិសាចក្រហម​បាន​​ចាញ់​ជា​លើក​ទីពីរ​របស់​ពួក​គេ ក្នុង​ការ​ប្រកួត​ទាំង 4 នៅ Emirates។ សម្រាប់​ការ​ប្រកួត​ដ៏​តាន​តឹង​រវាង​ក្រុម​ទាំង​ពីរ Marcus Rashford គឺ​ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក​ដែល​ធ្វើ​ឲ្យ Manchester United នាំ​មុខ​មុន 1-0​ ប៉ុន្តែ​ភ្លាមៗ​នោះ Martin Odegaard បាន​ស៊ុត​តាម​ស្មើ​វិញ។

នៅ​ចុង​ម៉ោង Alejandro Garnacho មាន​គ្រាប់​បាល់​ស៊ុតបញ្ចូលទី​ដែល​អាច​ជាជ័យ​ជម្នះ​សម្រាប់​បិសាចក្រហម តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​បាល់​នោះ Offside ខណៈ​ដែល Rasmus Hojlund បាន​ទាមទារ​បាល់ប៉េណាល់ទី​ដោយ​ការ​បង្ករ​កំហុស​ពី​ក្រុម​ជា​គូ​ប្រកួត ហើយ​ត្រូវ​បាន​បដិសេធ​ដោយ​អាជ្ញា​កណ្ដាល។

បន្ទាប់​មក Arsenal ក៏​ស៊ុត​បញ្ចូល​ទី​បាន​ពីរគ្រាប់​ចុង​ម៉ោង ពី​សំណាក់​ខ្សែបម្រើ Declan Rice និង​ខ្សែ​ប្រយុទ្ធ Gabriel Jesus ហើយ​ធ្វើ​ឲ្យ​លទ្ធផល​សម្រេច​ចុង​ក្រោយ 3-1។ យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត​លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បាន​និយាយ​ប្រាប់ Sky Sports ថា៖ “វា​មិនមែន​ជា​បាល់ Offside ទេ សម្រាប់​ការ​ស៊ុត​របស់ Garnacho។ មាន​កំហុស​ផ្សេង​ទៀត។ ការ​ទាម​ទារ​បាល់​​ពិន័យ​មិន​បាន​សម្រេច​របស់ Hojlund និង​កំហុស​ទៅ​លើ Jonny Evans (សម្រាប់​គ្រាប់​បាល់​របស់ Declan Rice)។… អ្វីៗ​គ្រប់​យ៉ាង​បាន​ប្រឆាំង​នឹង​ពួក​យើង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២