Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea ដាក់​គោលដៅ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប​ទៀត នៅ​ខែ​មករា​ឆ្នាំ​ក្រោយ

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់ Brentford គឺ​កីឡាករ Ivan Toney ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។ តោខៀវ​បាន​ពង្រឹង​តំបន់​ខ្សែប្រយុទ្ធ​របស់​ពួកគេ​ នៅ​រដូវក្តៅ​នេះ​ដោយ​ចុះ​ហត្ថលេខា​លើ Nicolas Jackson, Christopher Nkunku និង Deivid Washington។

Nicolas Jackson បាន​ចូលរួម​ជាមួយ​តោខៀវ ដោយ​ផ្ទេរ​ពី​ក្លឹប​អេស្ប៉ាញ Villarreal ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត Premier League ទាំង​បួន​លើក​របស់ Chelsea នៅ​រដូវកាល​នេះ និង​ទើប​តែ​បាន​ស៊ុត​បញ្ចូលទី​គ្រាប់​ដំបូង ក្នុង​ជ័យជម្នះ 3-0 លើ Luton Town កាល​ពី​ថ្ងៃទី 25 ខែ​មុន។

ជា​លទ្ធផល​នៃ​ភាព​ខ្វះខាត​នៅ​តំបន់​ប្រយុទ្ធ​របស់ Chelsea ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ម្នាក់​​ទៀត​​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ ដោយ​ទិញយក Cole Palmer ពី Manchester City ក្នុង​តម្លៃ 42.5 លានផោន។ យ៉ាង​ណា​ពេល​នេះ​ទ្វារដោះដូរ​កីឡាករ​បាន​បិទ ស្រប​ពេល​ដែល Chelsea នៅ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កែប្រែ​ទម្រង់​លេង​របស់​ពួក​គេ​នៅ​ឡើយ ហើយ​យោងតាម​របាយការណ៍​ពី Standard បាន​អះអាង​ថា តោខៀវ​កំពុង​ពិចារណាលើ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់​ទៀត​នៅ​ខែ​មករា​ខាង​មុខ​គឺ​កីឡាករ​របស់​ក្លឹប Brentford: Ivan Toney។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២