បាល់ទាត់អន្តរជាតិ
Griezmann ដាក់គោលដៅចាកចេញពី Atletico Madrid នៅពេលចប់រដូវកាល ដោយចង់ដើរតាមគន្លងរបស់ Messi

កីឡាករឆ្នើម Antoine Griezmann ទំនងជានឹងចាកចេញទៅទឹកដីអាមេរិចជាមួយ Major League Soccer ហើយ នៅឆ្នាំក្រោយ នេះបើយោងតាមរបាយការណ៍ក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ។ ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះ មិនបានលាក់បាំងពីសេចក្តីស្រឡាញ់របស់គាត់ចំពោះការចំណាយពេលវេលាចុងក្រោយនៃអាជីពបាល់ទាត់របស់គាត់ក្នុងលីគកំពូលរបស់អាមេរិចឡើយ។
កន្លងមក Antoine Griezmann ធ្លាប់បានបង្ហើបថា ថ្ងៃណាមួយគាត់នឹងចាកចេញទៅលេងនៅ MLS។ ជាលទ្ធផល របាយការណ៍ពីកាសែត Sport របស់អេស្ប៉ាញបានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
Antoine Griezmann បានប្រាប់កាសែត MailSport ថា គាត់មានបំណងដើរតាមគន្លងរបស់ Lionel Messi និងបញ្ចប់អាជីពរបស់គាត់នៅសហរដ្ឋអាមេរិក។ អតីតមិត្តរួមក្រុមរបស់គាត់ពេលនៅ Barcelona ដូចជា Messi, Jordi Alba និង Sergio Busquets សុទ្ធតែកំពុងលេងនៅអាមេរិចជាមួយក្លឹប Inter Miami របស់ David Beckham។
ទន្ទឹមនឹងនេះដែរ Atletico Madrid បានដឹងថា Griezmann ពិតជាចង់ចាកចេញពីប្រទេសអេស្ប៉ាញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីធ្វើដំណើរទៅលីគ MLS ដែលជាលីគមិនសូវមានសម្ពាធខ្ពស់។ កីឡាករវ័យ 32 ឆ្នាំរូបនេះស្ថិតក្រោមកុងត្រាជាមួយ Atletico Madrid រហូតដល់ឆ្នាំ 2026 ប៉ុន្តែគេបានដឹងថា ប្រសិនបើក្លឹបអេស្ប៉ាញមួយនេះទទួលបានសំណើរដ៏សមរម្យមួយនោះ ពួកគេនឹងសុខចិត្តអនុញ្ញាតឲ្យ Griezmann ចាកចេញ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល