Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​ពី​ជំនួប​រវាង Barcelona និង Celta Vigo នៅ​ម៉ោង 2:00 រំលងអាធ្រាត​នេះ!!!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Celta Vigo នៅ​ម៉ោង 2:00 រំលងអាធ្រាត​នេះ។ Barcelona នឹង​​កំណត់​គោលដៅ​ឈ្នះ​បន្ត​ទៀត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ក្របខណ្ឌ La Liga 7 លើក​​ជាប់ៗ​គ្នា។

យ៉ាង​ណា​មិញ ប្រកួត​ចុងក្រោយ​របស់​ក្លឹប​យក្ស​កាតាឡាន់ គឺ​បាន​​​ចាញ់ Inter Milan 1-0 ក្នុង​ការ​ប្រកួត UEFA Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ខណៈ​ដែល​ប្រកួត​ចុងក្រោយ​របស់ Celta Vigo បាន​ទទួល​ជ័យជម្នះ 1-0 ទៅ​លើ Real Betis ដែល​ជា​ការ​ប្រកួត​ក្នុង​លីគ​កាល​ពី​ចុង​សប្តាហ៍​មុន។

ក្រុម​របស់​លោក Xavi Hernandez បាន​រក្សា Clean Sheet ក្នុង 5 ប្រកួត​ចុងក្រោយ​របស់​ពួក​គេ គិត​ចាប់​តាំង​ពី​ការ​ទទួល​ជ័យជម្នះ 4-1 ទៅ​លើ​ក្រុម Real Sociedad កាលពី​ថ្ងៃទី 21 ខែសីហា មក។ ឆ្លង​កាត់​ការ​ប្រកួត​ជា​មួយ Real Valladolid, Sevilla, Cadiz, Elche និង Mallorca ក្លឹប Barcelona ស៊ុត​បញ្ចូលទី​សរុប​បាន 15 គ្រាប់។

ជម្រើស 11 នាក់​ដំបូង​ដែល​ត្រូវ​បាន​គេ​គិត​ថា នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មាន​ដូច​ជា៖

ក្លឹប Barcelona (ទម្រង់​លេង 4-3-3): Ter Stegen; Roberto, Piqué, Eric, Alba; Gavi, Busquets, Pedri; Ferran, Lewandowski, Fati។

ជម្រើស 11 នាក់​ដំបូង​របស់ Celta Vigo (ទម្រង់​លេង 4-1-3-2): Marchesín; Mallo, Aidoo, Nuñez, Galán; Beltrán; Cervi, Veiga, Rodríguez; Pérez, Aspas។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២