បាល់ទាត់អន្តរជាតិ
Jurgen Klopp បដិសេធមិនទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់

លោក Jurgen Klopp ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសអាឡឺម៉ង់ គ្រោងនឹងចរចាឲ្យមកដឹកនាំក្រុមជម្រើសជាតិមុនការប្រកួត Euro 2024 បន្ទាប់ពីពួកគេបានបណ្តេញលោក Hansi Flick ចេញពីតំណែង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ យ៉ាងណា បុរសវ័យ 56 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា នឹងបដិសេធលើរឿងនេះ។
គ្រូបង្វឹកឆ្នើម Jurgen Klopp ចង់បន្តស្នាដៃរបស់ខ្លួនជាមួយ Liverpool បន្ថែមទៀត ហើយក៏ចង់គោរពកិច្ចសន្យានៃកុងត្រារបស់គាត់នៅ Anfield ដែលមានសុពលភាពរហូតដល់ឆ្នាំ 2026 មុនពេលគិតគូដល់ការទៅដឹកនាំនៅក្រុមជម្រើសជាតិ។ គ្រូបង្វឹករូបនេះ គឺជាមនុស្សម្នាក់ដ៏សាកសមបំផុត ប្រសិនគាត់សម្រេចចិត្តទៅដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់ ព្រោះគាត់ក៏ជាជនជាតិអាឡឺម៉ង់ស្រាប់ផងដែរ។
បន្ទាប់ពីប្រកួតមិត្តភាពចាញ់ជប៉ុន 4-1 មិនដល់ 24 ម៉ោងក្រោយឡើយ លោក Hansi Flick ត្រូវបានសហព័ន្ធបាល់ទាត់អាឡឺម៉ង់បណ្ដេញចេញពីតំណែងតែម្ដង ហើយបច្ចុប្បន្នលោក Rudi Voller កំពុងទទួលបន្ទុកបណ្តោះអាសន្ន។ បន្តពីនោះមកលោក Jurgen Klopp ត្រូវបានសហព័ន្ធចាប់អារម្មណ៍ខ្លាំង ហើយនៅក្នុងនោះក៏មានលោក Julian Nagelsmann និង Oliver Glasner ដែលជាបេក្ខភាពអាចនឹងមកកាន់ការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិដែរ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona